Facebook Twitter Google+ Share

ត្រង់ចំណុចឈឺចាប់

[Copy link]
84839 0
Share
ត្រង់ចំណុចឈឺចាប់ ខ្ញុំចង់ប្រាប់ទៅកាន់មនុស្សម្នាក់ថា បើទោះបីជាខ្ញុំតែងតែផ្តល់ឱកាសឲ្យទៅគេយ៉ាងណាក៏ដោយ ក៏បេះដូងមួយនេះមិនមែនសុទ្ធតែត្រូវការរហូតដែរ ។ វាក៏ចេះអស់ចិត្ត វាក៏ចេះអស់ថ្ម ដូច្នេះហើយឱកាសនេះអាចជាឱកាសចុងក្រោយដែលខ្ញុំបានប្រគល់ទៅឲ្យអ្នក ។ ហើយបើសិនជាអ្នកមិនចេះថែរក្សានូវឱកាសចុងក្រោយមួយនេះ ខ្ញុំនឹងប្រើប្រាស់ការឈឺចាប់ទាំងប៉ុន្មានដើម្បីកាត់ផ្តាច់មនោសញ្ចេតនាដែលពួកយើងធ្លាប់សាងជាមួយគ្នាកន្លងមក ដោយមិនអាណិតអ្នកទៀតនោះទេ ។

ត្រង់ចំណុចឈឺចាប់.jpg

ត្រង់ចំណុចឈឺចាប់ ខ្ញុំចង់រៀបរាប់ពីការឈឺចាប់ដែលខ្ញុំទទួលបាននាពេលកន្លងមកថា ខ្ញុំពិតជាឈឺចាប់រកទីបញ្ចប់គ្មាននោះទេ ឈឺចាប់រហូតពេលខ្លះគិតចង់សម្លាប់ខ្លួនឯងដើម្បីតែមនុស្សម្នាក់នោះថែមទៀតផង ។ អារម្មណ៍ពេលដែលយំគ្មានសម្លេង ជាអារម្មណ៍ដែលឈឺចាប់ខ្លាំងបំផុត អារម្មណ៍មួយនេះអ្នកណាមិនដឹងក៏បាន ត្រឹមតែខ្ញុំម្នាក់ដឹងគឺគ្រប់គ្រាន់ហើយ ។

ត្រង់ចំណុចឈឺចាប់ ខ្ញុំសុំឈឺចាប់ថ្ងៃនេះជាថ្ងៃចុងក្រោយបង្អស់ ឈឺចាប់លើកនេះជាលើកបង្ហើយក្នុងជីវិត ឈឺចាប់លើកនេះជាការពិតដែលមិនអាចប្រកែកបាន ប៉ុន្តែសុំឈឺតែពេលនេះទៀតតែប៉ុណ្ណោះ ។ តទៅថ្ងៃមុខខ្ញុំលែងជាខ្ញុំពីមុនទៀតហើយ មិនមានអ្នកណាមានសិទ្ធមកបញ្ជាបេះដូងរបស់ខ្ញុំឲ្យឈឺចាប់ទៀតនោះទេ ៕

អត្ថបទ៖ Pisoth
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top