• PigPig
  • V1
  • PigPig
Facebook Twitter Google+ Share

មិនគួរឱ្យកូនបៀមក្បាលដោះឡើយ

[Copy link]
90173 0
Share
ចំពោះក្មេងមួយចំនួនទាល់តែ​បៀមឬ​ជញ្ជក់​ដៃទើប​ស្ងប់ចិត្ត ឬ​គេង​លក់​ ការប្រើ​ក្បាលដោះ​បៀម​លេង ប្រហែលជា​អាច​ជួយ​គេ​បាន ប៉ុន្តែទោះបីជា​យ៉ាងនេះក្តី ត្រូវ​រង់ចាំ​គេ​មាន​អាយុ ១ ខែ​សិន ដើម្បី​ប្រាកដថា កូន​អាច​បៅដោះ​បាន​ត្រឹមត្រូវ​ហើយ​។​

3.jpg

​អ្នក​មិន​គួរប្រើ​ក្បាលដោះ​បៀម​លេង គ្រប់​ពេល​ដែល​កូន​យំ ឬ​រក​រឿង​ឡើយ​។ ចូរ​ព្យាយាម​ឱប បី យោល ឬ​ច្រៀង​ឲ្យគេ​គេង​ជាមុនសិន​។ បើ​មិន​មាន​ប្រយោជន៍ ចាំ​អ្នក​ប្រើ​ក្បាលដោះ​។​

​ក្បាលដោះ​បៀម​លេង មាន​ទាំង​អត្ថប្រយោជន៍ និង​គុណវិបត្តិ​របស់​វា​។
​ការសិក្សា​បាន​បង្ហាញថា ការប្រើ​ក្បាលដោះ​បៀម​លេង អាច​កាត់បន្ថយ​រោគសញ្ញា​ស្លាប់​ភ្លាមៗ​របស់​កុមារ (sudden infant death syndrome)​។ ប៉ុន្តែ ការសិក្សា​ផ្សេងទៀត ក៏បាន​លើកឡើង​ផងដែរ​ថា ការ​បៀម​ក្បាលដោះ​យូរពេក អាច​ធ្វើឲ្យ​កុមារ ប្រឈម​នឹង​ការឆ្លង​មេរោគ​ត្រចៀក មេរោគ និង​ផ្សិត​ក្នុង​មាត់ និង​ពោះវៀន​។​

​ឪពុក​ម្តាយ​ភាគច្រើន សង្កេតឃើញថា ក្បាលដោះ​បៀម​លេង អាច​ជួយ​ឲ្យ​ទារក​ស្ងប់ស្ងាត់ និង​មាន​ផា​សុកភាព ហើយ​អាច​ជួយ​ឲ្យគេ​គេង​ឆាប់​លក់​។ ម្យ៉ាងទៀត ពេល​កូន​មិន​ស្រួលខ្លួន ដោយសារ​ជំងឺ​ផ្តាសាយ ឬ​ពិបាក​ដកដង្ហើម គេ​អាច​ដកដង្ហើម​តាម​មាត់​បាន​។​

​ប្រសិនបើ​អ្នក​ឲ្យ​កូន បៀម​ក្បាលដោះ​រហូតដល់​កូន​អាយុ​ក្រោម ៥ ឆ្នាំ វា​គ្មាន​រឿង​អ្វី​ត្រូវ​ព្រួយបារម្ភ អំពី​បញ្ហា​សុខភាព​ធ្មេញ​នោះទេ ពីព្រោះ ដំណាក់កាល​នេះ ទារក​ដុះ​តែ​ធ្មេញព្រៃ ហើយ​វា​អាច​នឹង​អាច​បាក់​ទៅវិញ នៅ​ចន្លោះ​អាយុ ៦ ឆ្នាំ ប៉ុន្តែ ប្រសិនបើ​អ្នក​បារម្ភ​ខ្លាំង សូម​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ឬ​ទន្តពេទ្យ​។​ ​យ៉ាងណាមិញ អ្នក​ត្រូវ​ប្រាកដថា ក្បាលដោះ​បៀម​លេង ត្រូវបាន​លាង​សម្អាត​យ៉ាង​ស្អាត ហើយ​ក៏​ត្រូវ​ឧស្សាហ៍​ផ្លាស់ប្តូរ​ថ្មី​ផងដែរ ជៀសវាងការឆ្លងមេរោគទៅកូនរបស់អ្នក​៕


ប្រែសម្រួល៖ PigPig
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top