• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ក្នុង​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​គួរ​ថត​អេកូ​ប៉ុន្មាន​ដង?

[Copy link]
88519 0
Share
​ការថត​អេកូ​ គឺជា​ផ្នែក​មួយ​ទៀងទាត់​នៃ​ការថែរក្សា​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​វា​អនុញ្ញាតិឲ្យ​គ្រូពេទ្យ​តា​មដាន​ការលូតលាស់ និ​ងធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ​បាន​ ។ អ្នក​នឹង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​នៅ​ពេល​មើលឃើញ​រូបភាព​កូន​ក្នុង​ផ្ទៃ​ជា​លើកដំបូង​ ។ ថ្វី​បើ​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ត្រូវ​ការថត​អេកូ​តែ​ពីរ​បី​ដង​ក៏ដោយ ក៏​ចំនួន​នៃ​ការថត​អេកូ​ន​នេះ​អាច​នឹង​ត្រូវ​ធ្វើ​ច្រើនដង​អាស្រ័យ​ទោ​តាម​ស្ថានភាព​របស់​ស្ត្រី​ដែរ​ ។

3.jpg

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​សុខភាព​ល្អ​ភាគច្រើន​ អាចត្រូវ​ការថត​អេកូ​តែ ២​ដង​ ប៉ុណ្ណោះ​ ។ ដំបូង​ឡើយ​គឺ​ធ្វើ​នៅ​ត្រីមាស​ទីមួយ និង​ទី​ពីរ​គឺ​នៅ​សប្តាហ៍​ទី១៨​ ដើម្បី​បញ្ជាក់​អំពី​រចនា​សម្ពាធ​រាងកាយ​ធម្មតា និង​ភេទ​របស់​ទារក​ ។ ពេលវេលា​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ថត​អេកូ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សុខភាព​ល្អ​គឺ​ចន្លោះ សប្តាហ៍​ទី១៨ ទៅ​២២​ ។ ក្នុងដំណាក់កាល​នេះសរីរាង្គ​របស់​ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​លូតលាស់​យ៉ាង​ពិសេស ដូច្នេះ​អ្នកជំនាញ​ថត​អេកូ​អាច​នឹង​មើល​ដឹង​អំពី​មុខងារ និង​ការលូតលាស់​របស់​វា​ដែរ​ ។

បើសិន​ជា​ម្តាយ​មាន​ជំងឺ​នានា​ដូចជាជំងឺ​ទឹកនោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម នាង​ត្រូវ​តែ​ថត​អេកូ​ច្រើនដង​បន្តិច​ហើយ​ ។ ការថត​អេកូ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្វែងរក​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ក្នុង​គោលបំណង​សង្គ្រោះ​ជីវិត​ ។ វា​អាច​ប្រើ​ដើម្បី​ពង្រឹង​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ​ ។ បើសិនជា​មាន​ការសង្ស័យ​អ្វី​អំពី​ការថត​អេកូ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​រឿង​នេះ​ទៅ​ ៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top