Facebook Twitter Google+ Share

កុំសួរខ្ញុំថា រៀបការពេលណា?

[Copy link]
84677 0
Share
កុំសួរខ្ញុំថា រៀបការពេលណា? ពេលណាដល់គូជីវិត? សូមប្រាប់ម្តងទៀតថាអាយុ ៣៥ឆ្នាំ បានខ្ញុំគិតគូ ព្រោះពេលនេះខ្ញុំនៅក្មេងខ្លាំងណាស់ ខ្ញុំមិនចង់គិតគូនាំតែសៅហ្មង ។ មិនដឹងជាយកគ្រួសារមកធ្វើអីផង បើខ្លួនឯងនៅពេលនេះមិនទាន់សល់លុយកាក់អីផងហ្នឹង គំនិតក៏នៅក្មេងខ្ចីទៀត ចុះបើយកគេមកចិញ្ចឹមគេមិនរស់ តើគិតម៉េចវិញ?

កុំសួរខ្ញុំថា រៀបការពេលណា.jpg

ហើយ​កុំសួរថា​ម៉េចបាននៅយូរម្ល៉េះ? ​ខ្ញុំសូមឆ្លើយប្រាប់វិញត្រង់ៗថា​ តើប្រញាប់ការទៅណា​ បើនៅម្នាក់ឯងសប្បាយចិត្ត និងមានសេរីភាព​សឹងអី​ហើយហ្នឹង ។ ពេលដែលមានគ្រួសារទៅមិនប្រាកដថានឹងទទួលបាននូវអារម្មណ៍ទាំងអស់នោះទៀតទេ ព្រោះយើងនឹងត្រូវជាប់នូវចំណងប្រាំប្រការហើយ ។

ប៉ុន្តែបើស្រាប់តែដល់អាយុ ៣៥ឆ្នាំ ហើយនៅមិនទាន់ឃើញខ្ញុំហុចសំបុត្រការ​ឲ្យអ្នកទៀតនោះ បានន័យថា​ខ្ញុំមើលអ្នកណាលែងចូលភ្នែកហើយ​ មិនមែនបានន័យថាគ្មានគេយកខ្ញុំទេ ។ ដូច្នេះខ្ញុំសូមជ្រើសយកការរស់នៅម្នាក់ឯងទៅចុះ ព្រោះពេលនេះខ្ញុំក៏កំពុងតែរីករាយជាមួយជីវិត Single របស់ខ្ញុំដូចគ្នា ៕

អត្ថបទ៖ Pisoth
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top