Facebook Twitter Google+ Share

យំឲ្យអស់ចិត្តចុះ

[Copy link]
83340 0
Share
យំឲ្យអស់ចិត្តចុះ ព្រោះកន្លងមកយើងឈឺចាប់ច្រើនពេកហើយ ច្រើនរហូតធ្វើឲ្យបេះដូងមួយនេះចង់ប្រេះស្រាំដោយសារតែរឿងដែលកើតឡើងកន្លងមកនេះ ។ ពេលខ្លះក៏មិនគួរទុកវានៅក្នុងចិត្តរហូតដែរ យើងត្រូវការមានមនុស្សនៅក្បែរជាជំនួយសម្រាប់ឲ្យបេះដូងនេះជួលជុលឡើងវិញ ។

យំឲ្យអស់ចិត្តចុះ.jpg

យំឲ្យអស់ចិត្តចុះ មិនគួរលាក់អារម្មណ៍សោកសៅនេះទុកនៅជាមួយនឹងការឈឺចាប់ទៀតបាននោះទេ ។ វាយូរពេកហើយដែលយើងតែងតែឈឺចាប់ម្នាក់ឯងបែបនេះ ដូច្នេះបើយើងនៅតែបន្តលាក់ទុកក្នុងខ្លួនយើងដដែលៗនោះ យើងនឹងច្បាស់ជានៅតែឈឺចាប់រកទីបញ្ចប់គ្មានឡើយ ។

យំឲ្យអស់ចិត្តចុះ បើយើងមិនយំថ្ងៃនេះ ថ្ងៃក្រោយយើងគង់តែត្រូវយំជាដដែលហ្នឹង ដូច្នេះស្រែកយំតាមសមត្ថភាពដែលអាចធ្វើបានទៅចុះ ។ ពូកែយំបានខ្លាំងប៉ុណ្ណាក៏យំប៉ុណ្ណឹងទៅ តែពេលដែលយំលើកនេះហើយ ត្រូវជូតទឹកភ្នែកខ្លួនឯងឲ្យស្អាត ហើយគិតថាអ្វីៗបានបញ្ចប់អស់ហើយ ដូច្នេះចាប់ផ្តើមជីវិតថ្មីជាមួយនឹងអ្វីដែលថ្មីៗឡើងវិញ មិនត្រូវរស់នៅក្នុងភាពជាអតីតរហូតនោះទេ ៕

អត្ថបទ៖ Pisoth

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top