Facebook Twitter Google+ Share

ខ្ញុំហត់ហើយ ហត់នឹងកុហក កុហកថាខ្ញុំមិនអីទេ

[Copy link]
84359 0
Share
ខ្ញុំហត់ហើយ ហត់នឹងកុហក កុហកថាខ្ញុំមិនអីទេ ប៉ុន្តែតាមពិតរាល់ថ្ងៃខ្ញុំរស់នៅមិនខុសពីស្លាប់ឡើយ ។ ខ្ញុំជួបមនុស្សដែលមិនគួរជួបជាច្រើន ជួបស្នេហ៍ដែលមិនគួរជួបរាប់មិនអស់ ជួបការពិតដែលតែងតែបោកប្រាស់ឡើងចង់ភ្លេចទៅហើយ ។

ខ្ញុំហត់ហើយ ហត់នឹងកុហក កុហកថាខ្ញុំមិនអីទេ ខ្ញុំនៅអាចដើរទៅមុខបាន ខ្ញុំនៅអាចមានកម្លាំងសម្រាប់ហក់លោតជាមួយជីវិតនេះបន្តទៀត ប៉ុន្តែតាមពិតខ្ញុំនៅពេលរកតែកម្លាំងក្នុងការដើរទៅមុខមិនចង់ទាំងបានផង ។ ខ្ញុំដើរអូសជើងក៏គ្មានអ្នកដឹង ខ្ញុំដើរបណ្តើរយំបណ្តើរក៏គ្មានអ្នកដឹង ខ្ញុំដើរដោយអស់សង្ឃឹមក៏គ្មានអ្នកដឹង គ្រប់គ្នាមិនបានចាប់អារម្មណ៍ពីខ្ញុំនៅពេលនេះទៀតទេ ។

ខ្ញុំហត់ហើយ ហត់នឹងកុហក កុហកថាខ្ញុំមិនអីទេ.jpg

ខ្ញុំហត់ហើយ ហត់នឹងកុហក កុហកថាខ្ញុំមិនអីទេ ខ្ញុំនៅអាចធ្វើបាន ខ្ញុំនៅអាចបន្តទៀតបាន ប៉ុន្តែតាមពិតខ្ញុំអស់កម្លាំងខ្លាំងណាស់ ។ ខ្ញុំពិតជាចង់ឈប់ចតនៅត្រឹមចំណុចនេះ ហើយស្រែកប្រាប់គ្រប់គ្នាថា ទុកផ្លូវឲ្យខ្ញុំដើរផង ផ្លូវដែលខ្ញុំកំពុងតែដើរមួយនេះចង្អៀតខ្លាំងណាស់ ខ្ញុំដើរពេលណាក៏ថប់ដង្ហើមដែរ ។

ខ្ញុំហត់ហើយ ហត់នឹងកុហក កុហកថាខ្ញុំមិនអីទេ ជឿខ្ញុំទេបើសិនជាខ្ញុំប្រាប់បែបនេះ? ជឿខ្ញុំអត់បើសិនជាខ្ញុំប្រាប់ថានេះជាផ្លូវចុងក្រោយដែលខ្ញុំអាចដើរបាន? ថែរក្សាខ្លួនផងណា ខ្ញុំអត់មានពេលនៅក្បែរអ្នកទៀតនោះទេ ខ្ញុំលាហើយ លារហូត សង្ឃឹមថាការចាកចេញនេះនឹងអាចធ្វើឲ្យអ្នករីករាយ ហើយយូរទៅក៏នឹងអាចធ្វើឲ្យខ្ញុំមានស្នាមញញឹមជាថ្មីម្តងទៀតបានដូចគ្នា ៕

អត្ថបទ៖ Pisoth
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top