ក្ដីស្រលាញ់ដែលយើងទទួលបានពីនរណាម្នាក់ វាមិនគួរជាទ្រុងសម្រាប់ដាក់បេះដូងតែមួយរបស់យើងនោះទេ វាគួរតែជាអ្វីដែលធ្វើបេះដូងយើងរីករាយក្នុងការទទួលយក វាគួរតែជាកាដូដ៏ស្រស់ស្អាតសម្រាប់បេះដូង វាគួរតែជាអ្វីដែលធ្វើឲ្យបេះដូងរំភើបរីករាយ និងមិនអាចបំភ្លេចបាន ។
វាគ្មានប្រយោជន៍ចំពោះការទួញសោកាដោយសារនរណាម្នាក់មិនបានស្រលាញ់យើង ដូចដែលយើងបានស្រលាញ់ចំពោះគេ ។ កាលណាយើងកើតទុក្ខជាប់ខ្លួន ព្រោះកាលដែលខ្លួនមិនអាចទទួលបានអ្វីមួយ នោះវាមិនមែនមានន័យថាជាក្ដីស្រលាញ់ទេ វាគ្រាន់តែជាតម្រូវការ សម្រាប់បំពេញសេចក្ដីសុខ និងចំណង់របស់ខ្លួនតែប៉ុណ្ណឹង ។
វាមិនមែនជាមោទនភាពដ៏គួរឲ្យរំភើបសោះ នៅពេលនរណាម្នាក់ព្រមស្រលាញ់យើងដោយសារតែការអង្វរសុំដ៏គួរឲ្យអាណិត ។ ការធ្វើឲ្យគេអាណិតដើម្បីទទួលបានក្ដីអាណិតជាអ្វីិដែលខ្ញុំមិនធ្វើរហូតមក ពីព្រោះវាក្លែងក្លាយ ហើយនោះជាការបោកប្រាស់ខ្លួនឯងសុទ្ធសាធ ៕
អត្ថបទ៖ Pisoth |
|