• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

របៀបកំចាត់ ស្តេ្រស តាមរបបអាហារទាំង ៦ ចំណុច

[Copy link]
87015 0
Share
Edited by Jackie at 2017-12-29 11:36

ខណៈណាអ្នកចង់ជម្រុះស្ត្រេស ការញ៉ាំអាហារឲ្យបានត្រឹមត្រូវ និង ការកំណត់ពេលវេលាឲ្យបានច្បាស់លាស់ គឺជាជម្រើសមួយដ៏ល្អបំផុតសម្រាប់អ្នក ។

Untitled-3 copy.jpg

ខាងក្រោមនេះជាជម្រើសអាហារមួយចំនួនដែលអាចជួយឲ្យអ្នកទទួលបានសុខភាពល្អ ជាពិសេសគឺកាត់បន្ថយនូវស្ត្រេសនេះតែម្តង ។

ក. ក្រុមអាហារផ្ទុកប្រូតេអ៊ីនដែលមានជាតិខ្លាញ់តិចតួច ៖

ក.JPG

•        សាច់មាន់ ត្រី គ្រាប់ធញ្ញជាតិ(ស្វាយចន្ទី គ្រាប់អាល់មិនដ៍ ... ជាដើម) គ្រាប់សណ្តែក ស៊ុត ដែលជាប្រភពប្រូតេអ៊ីន និង អាល់ហា្វ អាមីណូអាស៊ីត(alpha-amino acid)
•        ញ៉ាំអាហារពេលព្រឹកប្រកបដោយប្រូតេអ៊ីនខ្ពស់ដែលមានក្នុងស៊ុត(ស) និង ម្ស៉ៅធញ្ញជាតិ
•        សម្រាប់អាហារសម្រន់ អ្នកអាចចូលរួមជាមួយគ្រាប់អាល់មិនដ៍(almond) និងសាច់ទ្រូងមានមួយបន្ទះស្តើងល្មម
•        ព្យាយាមកំណត់អាហារប្រូតេអ៊ីន ដែលមានកម្រិតជាតិខ្លាញ់ខ្ពស់ដូចជាសាច់ក្រហម(ជ្រូក, គោ ...)  និងទឹកដោះគោស្រស់ដែលមិនបានចំរាញ់សារជាតិខ្លាញ់ចេញ

ខ. ព្យាយាមញ៉ាំចំណីអាហារដែលមានផ្ទុក កាបូអ៊ីដ្រាត ៖

ខ.JPG

•        ម្ស៉ៅធញ្ញជាតិសុទ្ធ ប៉ាស្តា នំប៉័ងធ្វើចេញពីស្រូវសាលី
•        ញ៉ាំដំឡូងមានជាតិផ្អែមពីស្ករអាមីដុង(ជ្វា ...) ពោត សណ្តែក
•        ជៀសវាងញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ និង ប្រភេទទឹកសេរ៉ូ (ថ្វីត្បិតវាប៉ូវកម្លាំងភ្លាមៗ ប៉ុន្តែផ្តល់ទុក្ខទោសពេលក្រោយ

គ. ទម្លាប់ញ៉ាំសាច់ត្រីឲ្យច្រើន ៖

គ.JPG

អាហារសមុទ្រភាគច្រើនមានផ្ទុកសារជាតិ អូមេហ្គា 3 (omega-3) ជាខ្លាញ់អាស៊ីត ដែលគេរកឃើញថាអាចជួយកាត់បន្ថយស្រ្តេសអ័រម៉ូនបានច្រើនបំផុត ។
•        ព្យាយាមញ៉ាំត្រីមានជាតិខ្លាញ់(លីពីត) ឲ្យបានយ៉ាងហោចណាស់ 2 ដងក្នុងមួយសប្តាហ៍
•        ចំណីអាហារដូចជាគ្រាប់ជី និង គ្រាប់វ៉លណាត់(walnut) ក៏មានផ្ទុកខ្លាញ់អាស៊ីត អូមេហ្គា 3 ដែរ

ឃ. ញ៉ាំស្លឹកបនែ្លបៃតងឲ្យបានច្រើន ៖

ឃ.JPG

ពពួកបន្លែបៃតងជាច្រើនប្រភេទមានផ្ទុកសារជាតិរ៉ែ និង ជាប្រភពនៃវីតាមីន បេ (Vitamin B) ដែលអាចជួយឲ្យខួរក្បាលជំរុញនូវការផលិតសារជាតិ ដូប៉ាមីន(អ័រម៉ូន) ។ សារជាតិមួយនេះបានជួយអ្នកត្រឡប់មកវិញនូវការរំងាប់អារម្មណ៍ និង ធ្វើឲ្យអ្នកកាន់តែរីករាយស្រស់ស្រាយ ។

ង. រីករាយនឹងការញ៉ាំផ្លែឈើប្រភេទចំរុះរបស់ បឺរី(berries) ៖

ង.JPG

    ប្រសិនបើអ្នកចង់ប្រយុទ្ធជាមួយនឹងស្ត្រេស វានឹងមិនអាចទៅរួចឡើយក្នុងល័ក្ខខ័ណ្ឌដែលរាងកាយរបស់អ្នកចុះខ្សោយនោះ ។ ដូច្នេះអ្នកត្រូវបំប៉នសុខភាពអ្នកដោយផ្លែឈើខ្លះដូចខាងក្រោម
•        ញ៉ាំផ្លែបឺរីស្រស់ដូចជា ស្ត្របឺរី ឬក៏ ប្លូបឺរី ជាដើម

ច. ជៀសវាងជាតិអាល់កុល(ស្រា) និង កាហ្វេអ៊ីន ៖

ច.JPG

ថ្វីត្បិតតែសារជាតិទាំងពីរខាងលើអាចជួយឲ្យអ្នកធូរអារម្មណ៍ក្រោយពេលទទួលទានវាក៏ពិតមែន ប៉ុន្តែគុណសម្បត្តិរបស់វាមានតិចជាងគុណវិបត្តិ ។
•        ជាតិអាល់កុល អាចធ្វើឲ្យអ្នកសម្រចចិត្តខុសក្នុងខណៈពេលបន្ទាន់ ឬ ភ្លាមៗទៅលើអ្វីមួយ
•        ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យអ្នកស្វាងអារម្មណ៍ ប៉ុន្តែវាជាដើមហេតុមួយដែលអាចធ្វើឲ្យខួរក្បាលអ្នកបាត់បង់ពេលវេលាសម្រាក
•        ជំនួសារជាតិទាំងពីរខាងលើ អ្នកអាចបែរមកញ៉ាំទឹកឲ្យបានច្រើនវិញ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអារម្មណ៍ស្ត្រេស ៕

ប្រភព ៖ wikihow
ប្រែសម្រួលដោយ ៖ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top