• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

៦ចំណុចគួរធ្វើបន្ទាប់ពីឈុតឆាកលើគ្រែត្រូវបានបញ្ចប់

[Copy link]
87692 0
Share
បន្ទាប់ពីឈុតឆាកលើគ្រែត្រូវបានបញ្ចប់ អាចហៅបានថាគូស្នេហ៍បានឈានដល់ចំណុចកំពូលរៀងខ្លួន នោះរាងកាយរបស់ម្នាក់ៗប្រាកដជាត្រូវការសម្រាក ព្រោះមុននេះគ្រប់សារពាង្គកាយ ពិសេសសាច់ដុំខំប្រឹងបញ្ចេញកម្លាំងយ៉ាងខ្លាំង ដើម្បីសម្រេចកិច្ចដ៏ក្ដៅរោលរាលមួយនេះ។ ប៉ុន្ដែមុននឹងសម្រាកអ្នកគួរចេះបង្កើតសកម្មភាពផ្អែមល្ហែមខ្លះៗ ដើម្បីឱ្យចំណីលើគ្រែរបស់អ្នកកាន់តែផ្អែមល្ហែម និងស្អិតរមួតថែមទៀត។ តោះសូមស្វែងយល់ជាមួយពួកយើងទាំងអស់គ្នានៅខាងក្រោម៖

Untitled-1 copy.jpg

1. កុំទាន់អាលងើបចេញពីគ្រែ
បន្ទាប់ពីសម្រេចដល់ចំណុចកំពូលរៀងខ្លួន គប្បីកុំទាន់អាលងើបចេញពីគ្រែទៅលុបលាងខ្លួនភ្លាម អ្នកគួរចំណាយពេលបន្ដិចដើម្បីផ្ដេកផ្ដិតជាមួយដៃគូ ថើប ច្របាច់ អង្អែលស្ទាបរាងកាយដៃគូ ដើម្បីបញ្ជាក់ថាអ្នកពេញចិត្តនឹងឈុតឆាកមុននេះ។

2. ជជែកគ្នាតិចៗ
អ្នកអាចនិយាយសរសើដៃគូពីភាពវិជ្ជមានរបស់គាត់អម្បាញ់ម៉ិញនេះ ថាតើគាត់ល្អយ៉ាងម៉េចខ្លះ ពូកែធ្វើអីខ្លះមកលើយ៉ាងពេញចិត្ត ហើយអ្នកក៏អាចស្នើគ្នាទៅវិញទៅមកយ៉ាងបើកចំហរផងដែរ ថាចង់បានចំណុចណាទៀត ខ្វះខាតអ្វីខ្លះ
ដើម្បីឱ្យដៃគូបំពេញចិត្តគ្នាចំៗកន្លែងតែម្ដង វាមិនមែនជារឿងអាក្រក់នោះទេដែលនិយាយបើកចំហរបែបនេះ ផ្ទុយទៅវិញបើលោកអ្នកលាក់មិនហ៊ានប្រាប់ យូរៗទៅអ្នកនឹងមិនពេញចិត្តនឹងសិចដែលគាត់ផ្ដល់ឱ្យ បន្ទាប់មកក៏នឿយណាយនឹងរឿងលើគ្រែនេះហើយ។

3. ប្រលែងគ្នា
ថ្វីបើអស់កម្លាំងបន្ដិចមែនតែលោកអ្នកអាចលេងជាមួយគ្នាបន្ដិចបន្ដួច ដើម្បីឱ្យដៃគូកាន់តែមានអារម្មណ៍ល្អនឹងគ្នា កាន់តែស្និទ្ធស្នាល ថាមិនត្រូវអាចជាអនុស្សវរីយ៍សម្រាប់លោកអ្នកចង់ធ្វើបែបនេះលោកក្រោយទៀតផងក៏ថាបាន។

4. រៀបចំសម្អាតកន្លែង

ពិតណាស់សិចធ្វើឱ្យកន្លែងគេង ឬបន្ទប់របស់អ្នករាយប៉ាយគ្មានសណ្ដាប់ធ្នាប់ ព្រោះមុននេះបន្ដិចអារម្មណ៍របស់អ្នកពុះកញ្ជ្រោលមិនដឹងថាបានបោះខោអាវ ឬភួយទៅណានោះទេ ក្នុងនោះដែរទឹកកាម ទឹករំអិល ឬញើសរបស់អ្នកអាចប្រលាក់ទៅនឹងអ្វីផ្សេងៗទៀតជាយថាហេតុ ចឹងហើយសម្អាតបន្ទប់ និងរៀបចំឡើងវិញជារឿងដែលអ្នកគួរធ្វើ ហើយត្រូវធ្វើទាំងពីរនាក់ទៀតផង ដើម្បីទំនួលខុសត្រូវរឿងលើគ្រែជាមួយគ្នា។

មួយទៀតប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍សិច ត្រូវលាងសម្អាតវាទៅតាមការណែនាំដែលបានប្រាប់សម្រាប់ផលិតផលនោះ និងត្រូវប្រមូលកំទេចកំទីស្រោមអនាម័យ និងស្រោមអនាម័យ ដើម្បីអនាម័យរួមគ្នា។​

5. លាងជម្រះខ្លួនជាមួយគ្នា

បន្ទាប់ពីបញ្ចប់ពីការរួមភេទ និងសម្រាក់បានមួយសន្ទុះធំ អ្នកគួរងូតទឹកលាងជម្រះខ្លួនចេញ ជាពិសេសគប្បីងូតទឹកជម្រះកាយជាមួយដៃគូ ដើម្បីឱ្យកាន់តែមានអារម្មណ៍ស្រស់ស្រាយ និងកាន់តែស្និទ្ធិស្នាលជាមួយគ្នាថែមទៀត។ ហើយបើសិនជាមានអារម្មណ៍បន្ថែមទៀតនោះ បន្ទប់ទឹកទឹកអាចជាសង្វៀនទីពីររបស់លោកអ្នកបាន។

6. ញ៉ាំអារហាសម្រន់ជាមួយគ្នា
បន្ទាប់ពីរាងកាយអស់កម្លាំងជាមួយគ្នា អ្នកគួរត្រៀមអារហារសម្រន់ខ្លះសម្រាប់ញ៉ាំបន្ទាប់ពីរួមភេទរួច។ អារហាសម្រន់គួរទទួលទានដើម្បីបំប៉នសុខភាពផ្លូវភាពមកវិញដូចជាគួរញ៉ាំ នំខេក ការ៉េម អាហារសមុទ្រ អាហារសម្បូរ Cheese ស្រាក្រហម ទំពាំងបាយជូ និងអាហារសម្បូលីពីត គ្លុយស៊ីត និងប្រ៊ីបាយអូទិចមួយចំនួនទៀតដែលល្អសម្រាប់ការផលិតទឹកកាម។ តែអ្វីដែលអ្នកមិនគួរភ្លេចនោះគឺទឹកផងដែរ។

ប្រែសម្រួល៖ Tommy
ប្រភព៖ love.allwomenstalk
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top