• prin
  • V1
  • prin
Facebook Twitter Google+ Share

ភរិយាប្រាថ្នាស្វាមីបែបនេះ

[Copy link]
86117 0
Share
នរណាដែលថាមិនចង់បានប្តីដែលចេះយល់ចិត្តនោះ នរណាដែលថាមិនចង់បានប្តីដែលចេះថ្នាក់ថ្មមនោះ ។ ជាតិជាមនុស្សស្រីតែងតែប្រាថ្នាចង់បានបុរសម្នាក់ដែលយល់ចិត្ត ចេះថ្នាក់ថ្មមចិត្ត និងអាចនៅក្បែរមើលថែរូបនាងឲ្យបានពេញមួយជីវិតដែលនាងចំណាយពេលជាមួយអ្នក ។

ភរិយាប្រាថ្នាស្វាមីបែបនេះ.jpg

នាមជាស្វាមីត្រូវតែផ្តល់សុភមង្គល និងផាសុកភាពទៅឲ្យមនុស្សដែលខ្លួនឯងស្រលាញ់ មិនត្រូវធ្វើបាបចិត្តភរិយា និងធ្វើឲ្យភរិយារបស់ខ្លួនទឹកភ្នែកដោយសារតែខ្លួនឯងឡើយ ។ ខាងក្រោយមនេះជាអ្វីដែលស្វាមីគ្រប់រូបគួតែធ្វើដើម្បីភរិយា ហើយភរិយាទាំងអស់ក៏ប្រាថ្នាស្វាមីដូចនេះដែរ ។

១. ចេះគោរពឲ្យតម្លៃ​មនុស្សស្រីដែលខ្លួនស្រឡាញ់ ។

២. បំពេញមុខមាត់ដល់ឪពុកម្ដាយ និងក្រុមគ្រួសាររបស់នាង ។

៣. មានទំនួលខុសត្រូវ រឹងប៉ឹង ចេះដឹង នឹងន និងមានជំហជីវិតច្បាស់លាស់ ។

៤. ចេះឆ្លៀតពេលនៅក្បែរ កំដរនាង និងនាំនាងដើរកម្សាន្ត ។

៥. ស្រឡាញ់ថ្នាក់ថ្នម និងយល់ទុក្ខធុរៈ ។

៦. មិនទុកនាងចោល មិនព្រងើយកន្តើយដាក់នាង ។

៧. ថ្នមកាយថ្នមចិត្តនាង​ និងចេះថ្នមសម្ដីខ្លួនឯង ។

៨. ស្មោះត្រង់ចំពោះនាងរហូតដល់ថ្ងៃចុងក្រោយ ។

៩. គ្មានពាក្យសន្យា តែប្ដេជ្ញាចិត្ត ធ្វើពិតឱ្យនាងបានឃើញ ។

១០. ជឿជាក់ លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តឱ្យនាង ៕

អត្ថបទ៖ Prin
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top