• sweetie
  • V1

1Follower

  • sweetie
Facebook Twitter Google+ Share

សុភាសិត "អ្វីដែលយើងគ្រាន់តែឮ យើងនឹងភ្លេច អ្វីដែលយើងបានឃើញ យើងនឹងចាំ​ អ្វីដែលយើងបានធ្វើ យ...

[Copy link]
81268 0
Share

សុភាសិត

"អ្វីដែលយើងគ្រាន់តែឮ យើងនឹងភ្លេច អ្វីដែលយើងបានឃើញ យើងនឹងចាំ​ អ្វីដែលយើងបានធ្វើ យើងនឹងចេះ"



ពាក្យប្រៀនប្រដៅរបស់មហាប្រាជ្ញ ខុងជឺ ទោះបីកន្លងទៅរាប់ពាន់ឆ្នាំហើយក៏ដោយ ក័នៅតែមិនហួសសម័យដែរ ។​ គឺអមតៈវាចាដែលត្រូវគេប្រើជារៀងរហូតមកដល់បច្ចុប្បន្ន។ បើយើងសាកល្បងគិតពិចារណា ក្នុងសភាសិននេះ អ្នកនឹងឃើញយ៉ាងច្បាស់ថា បើចង់ក្លាយជាអ្នកជំនាញក្នុងការងារណាមួយយើងត្រូវធ្វើដោយដៃរបស់ខ្លួនឯងផ្ទាល់ ដូចជាប្រធានភ្នែកការងារដែលនិងត្រូវបង្រៀនកូនចៅ​ ក៏ត្រូវតែ មានបទពិសោធន៍គ្រាប់គ្រាន់ និងបានឆ្លងកាត់ការងារនោះយ៉ាងច្រើនរាប់មិនអស់មកហើយទើបអាចបំពេញកិច្ចការនេះបានល្អ ។ ពេលអ្នកយល់ដឹងពីការងារនោះបានស្ទាត់ជំនាញពិតប្រាកដ ធ្វើឲ្យប្រធានពេញចិត្តហើយ​ ឫពេលមិត្តរួមការងារមានបញ្ហាអ្វីមកពឹងឲ្យអ្នកជួយ អ្ន​កក៏នឹងអាចណែនាំផ្តល់យោបល់ល្អៗ និងត្រឹមត្រូវសម្រាប់ពួកគេ គឺដោយសារតែអ្នកមាន ការចេះដឹងនិងបទពិសោធន៍ ក្នុងកិច្ចការនោះច្រើនណាស់ទៅហើយនោះឯង ។ ប៉ុន្តែត្រឹមតែឮឫចងចំានូវពាក្យសម្តីរបស់បុគ្គលណាមួយ ហើយនាំយកមកប្រាប់ តៗគ្នានោះ អ្នកនិងមិនអាចបកស្រាយរឿងនោះបានច្បាស់លាស់ជាក់លាក់នោះទេ និងជាពិសេសទៅទៀត វានិងធ្វើអោយអ្នកស្តាប់ ពុំមានជំនឿចំពោះអ្នក ហើយគេនិងជាបកស្រាយថាអ្នកជាមនុស្ស "បានតែថា តែធ្វើមិនកើត"​ ។ ហេតុនេះ តើអ្នកនឹងឲ្យអ្នកដទៃគេទទួលស្គាល់ថា ខ្លួនជាមនុស្សមានសមត្ថភាពដូចម្តេចទៅ? ... ឫ មួយវាជារឿងមិនពិត ?


>> >> >> គេវិនិច្ឆ័យមនុស្សទៅលើទង្វើ ពុំមែនត្រឹមតែសម្តីនោះទេ ។


ប្រភព៖ សុភាសិតជោគជ័យ ( គឺម ចាន់ណា )



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top