Facebook Twitter Google+ Share

ដើរមកដល់ចំណុចហត់នឿយ

[Copy link]
81522 0
Share
ចំណុចមួយដែលរសើបបំផុតជាចំណុចដែលហត់នឿយខ្លាំងបំផុត ខ្លួនឯងនៅពេលនេះពិតជាមិនចង់និយាយអ្វីច្រើនឡើយ ក្រៅពីអ្វីក៏បាន ស្រេចតែចិត្ត ធ្វើអញ្ចឹងចុះ មិនអីទេ... ។ ចង់ធ្វើអ្វី ចង់ប្រព្រឹត្តិអ្វី ចង់យ៉ាងម៉េច ស្រេចតែចិត្ត មិនចាំបាច់គិតគូដល់ខ្ញុំឡើយ ព្រោះដោយសារតែខ្ញុំពិតជាគ្មានតម្លៃគ្រប់គ្រាន់ឲ្យអ្នកមកយកចិត្តទុកដាក់ឡើយ ។

ដើរមកដល់ចំណុចដែលមានអារម្មណ៍ថាហត់នឿយខ្លាំង លែងចង់តតាំងប្រឆាំងនឹងអ្វីទាំងអស់ គឺសុំត្រឹមតែមួយស្រួលខ្លួនបានហើយ ព្រោះជួបបញ្ហាច្រើនពេក ច្រើនលើសលុប ដែលរាងកាយនេះពិបាកក្នុងការទ្រាំទ្រនឹងរឿងទាំងអស់នោះខ្លាំងណាស់ ។

ដើរមកដល់ចំណុចហត់នឿយ.jpg

បើសិនដើរគឺដឹងតែហត់ តែបើហត់ហើយគួរតែឈប់សម្រាកមួយរយៈសិនក៏ល្អដែរ ដើម្បីឲ្យរាងកាយ បេះដូង និងខួរក្បាលបានសំចតក្នុងស្ថានភាពមួយដែលមានសន្តិភាពបំផុតសម្រាប់ផ្លូវចិត្ត ។ មិនគួរណាបង្ខំឲ្យរាងកាយព្រមដើរទៅមុខតាមយើងរហូតគ្រប់ពេលវេលានោះទេ ។

ហត់ហើយ អញ្ចឹងគួរតែឈប់ទៅ បន្តទៅមុខទៀតពិបាកខ្លាំងណាស់ បញ្ឈប់ត្រឹមនេះចាត់ទុកថាគ្រប់យ៉ាងគ្រាន់តែជាសុបិនមួយពេលតែប៉ុណ្ណោះ ។ ហើយជាសុបិនដ៏សែនអាក្រក់ និងឃោរឃៅជាទីបំផុតដែលពិបាកនឹងទទួលយក រហូតធ្វើឲ្យរាងចាលសឹងតែពេញមួយជីវិតដែលនៅសេសសល់ ៕

អត្ថបទ៖ Thanun
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top