• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

កសិករជប៉ុនបង្កាត់ពូជចេកដែលអាចបរិភោគទាំងសំបកបាន

[Copy link]
79412 0
Share
ក្រុមកសិករដំណាំផ្លែឈើនៅទីក្រុង Okayama ប្រទេសជប៉ុន បានបង្កាត់ពូជចេកពិសេសម្យ៉ាងដែលអាចឲ្យអ្នកបរិភោគទាំងសំបកបាន ។

Mongee-banana.jpg

សំបករបស់ផ្លែចេក Mongee វាមិនមានរស់ជាតិឆ្ងាញ់អ្វីនោះទេ ប៉ុន្តែវាមានសភាពស្តើងជាង និង មិនចត់ល្វីងដូចចេកធម្មតាឡើយ ដូច្នេះអ្នកអាចញ៉ាំសំបកវាបានទាំងស្រុងជាមួយនឹងសាច់ខាងក្នុង ។ លក្ខណៈពិសេសរបស់សំបកចេកមួយប្រភេទនេះសម្បូរទៅដោយវីតាមីន B6 និង ម៉ាញ៉េស្សូម ព្រមទាំងសារធាតុចិញ្ចឹមជាច្រើនទៀត ។

Mongee-banana2.jpg

ចេក Mongee មានរសជាតិផ្អែមជាងចេកធម្មតា ដោយវាមានកម្រិតជាតិស្ករ 24.8 g ក្នុងមួយផ្លែ បើប្រៀបធៀបទៅចេកធម្មតាគឺជាមធ្យមមានតែ 18.3g តែប៉ុណ្ណោះ ។ លើសពីនេះ វាមានក្លិនក្រអូបឈួលខ្លាំង ព្រមទាំងមានរសជាតិសឹងតែដូចផ្លែម្នាស់ទៅហើយ ។

Mongee-banana3.jpg

បច្ចុប្បន្នចេកប្រភេទនេះត្រូវបានកសិដ្ឋាន D&T បង្កាត់ត្រឹមតែ 10 ផ្លែប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។ អ្នកជំនាញបានរក្សាទុកនូវកូនដើមចេកតូចៗក្នុងសីតុណ្ហភាព -60 អង្សាសេ ហើយដោយនឹងយកទៅដាំម្តងទៀតបន្ទាប់ពីកូនដើមចេកតូចៗទាំងនោះរលាយពីការកករឹង ។

ជាធម្មតា ចេកនៅតំបន់ត្រូពិចជាច្រើនប្រភេទត្រូវការរយៈពេលយ៉ាងហោចណាស់ 2 ឆ្នាំដើម្បីលូតលាស់ចេញផ្កាផ្លែ ដោយឡែក ចេក Mongee ត្រូវការតែរយៈពេល 4 ខែប៉ុណ្ណោះ ។ ដោយមានលក្ខណៈពិសេសច្រើនបែបនេះហើយ ទើបវាមានតម្លៃរហូតដល់ទៅ $5.70 ឯណោះក្នុងមួយផ្លែ ៕

ប្រភព ៖ odditycentral
ប្រែសម្រួលដោយ ៖ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top