• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

វិធីការពារកូនតូច ពីអាការអាល់លែរហ្ស៊ីតាំងពីខួបដំបូង

[Copy link]
80328 0
Share
ដើម្បីបន្ថយហានិភ័យនៃការកើតអាល់លែរហ្ស៊ី ដែលជះឥទ្ធិពលដល់កូនក្នុងរយៈពេលវែងទាំងផ្នែកសុខភាព និងផលប៉ះពាល់ផ្សេងៗដែលជាឧបសគ្គចំពោះការលូតលាស់តាមវ័យរបស់កូន ឪពុកម្តាយគួរផ្តល់សារសំខាន់ក្នុងការការពារ និងដឹងឱ្យច្បាស់ពីអាល់លែរហ្ស៊ី ដើម្បីថែទាំកូនឱ្យល្អបំផុត។


- ពិនិត្យហានិភ័យអាល់លែរហ្ស៊ីពីប្រវត្តិក្រុមគ្រួសារ តាំងពីកូននៅក្នុងផ្ទៃ ឬមុនមានផ្ទៃពោះ។
- ជ្រើសបំបៅដោះម្តាយតែម៉្យាង យ៉ាងហោចណាស់ឱ្យបាន ៦ខែដំបូង ព្រោះប្រូតេអ៊ីនក្នុងទឹកដោះម្តាយ មិនទៅជំរុញការកើតអាល់លែរហ្ស៊ីទេ។ រីឯអង្គប្រកបផ្សេងៗដូចជាព្រីបាយអូទីក នៅជួយសាងប្រព័ន្ធការពាររាងកាយកូន ឱ្យរឹងមាំ និងធន់ចំពោះសារធាតុផ្សេងៗបានល្អ។
- ប្រសិនម្តាយ មិនអាចបំបៅកូនបានដោយមូលហេតុផ្សេងៗ គួរប្រឹក្សា គ្រូពេទ្យ ដើម្បីពិចារណាការផ្តល់ទឹកដោះគោមានរូបមន្តបង្ការអាល់លែរហ្ស៊ី ដែលមានការរំលាយប្រតេអ៊ីនទឹកដោះគោ ឱ្យមានកាន់តែតូចឡើងដែលអាចបន្ថយឱកាសកើតអាល់លែរហ្ស៊ីបាន។
- រៀបចំផ្ទះឬបរិស្ថានឱ្យមានសារធាតុបង្កអាល់លែរហ្ស៊ីតិចបំផុត ដូចជា កុំជក់បារីក្នុងផ្ទះ សម្អាតផ្ទះជាប្រចាំ ដើម្បីបន្ថយបរិមាណធូលី និងសារធាតុ បង្កអាល់លែរហ្ស៊ីផ្សេងៗ។
- ប្រសិនកូនមិនស្រួលខ្លួនញឹកញាប់ ឬសង្ស័យថា កូនមានអាការនៃជំងឺ អាល់លែរហ្ស៊ី គួរនាំកូនទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យដឹងបានឆាប់បំផុត៕


អត្ថបទ៖ jupi
72_360_9999.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top