Facebook Twitter Google+ Share

ខ្ញុំស្រលាញ់គេតែម្នាក់ឯង

[Copy link]
78607 0
Share
គ្រប់យ៉ាងដែលកើតមានឡើងវាគ្រាន់តែជាក្តីស្រលាញ់តែម្ខាងប៉ុណ្ណោះ គេមិនបានស្រលាញ់ខ្ញុំ ហើយខ្ញុំក៏មិនមែនជាមនុស្សសំខាន់នៅក្នុងបេះដូងរបស់គេដែរ ។ ពួកយើងគ្រាន់តែជួបគ្នា ហើយក្លាយជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាតែប៉ុណ្ណោះ អ្វីៗមិនសុទ្ធតែល្អដូចការរំពឹងទុករបស់ខ្ញុំឡើយ ។

ខ្ញុំស្រលាញ់គេតែម្នាក់ឯង.jpg

ខ្ញុំស្រលាញ់គេតែម្នាក់ឯង ខ្ញុំស្រលាញ់គេតែម្ខាង គេមិនបានដឹងថាខ្ញុំស្រលាញ់គេនោះទេ គេដឹងត្រឹមតែថាពួកយើងគ្រាន់ជាមិត្តភក្តិស្និទ្ធស្នាលតែប៉ុណ្ណោះ ដូច្នេះខ្ញុំពិតជាគ្មានឱកាសអាចទទួលយកបានបេះដូងដ៏បរិសុទ្ធរបស់គេមកមើលថែរក្សាឡើយ ។

សូមឲ្យគ្រប់យ៉ាងបញ្ចប់ទៅចុះ ចាត់ទុកថាវាគ្រាន់តែជាការយល់ច្រឡំចំពោះក្តីស្រលាញ់មួយនេះទៅ ហើយបើថ្ងៃក្រោយយើងបានជួបគ្នាក៏អាចញញឹមដាក់គ្នាបាន តែក្នុងនាមជាអ្នកដទៃ អ្នកដទៃដែលទើបនឹងស្គាល់គ្នាថ្ងៃដំបូង ហើយក៏អាចសួរនាំឈ្មោះគ្នាបានដើម្បីងាយស្រួលចងចាំ ៕

អត្ថបទ៖ Jirayu

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top