Edited by Menghong at 2018-1-6 10:22
ជាទូទៅអ្នកដែលប្រើប្រាស់ទូសព្ទដៃស្មាតហ្វូនទាំងអស់គឺមានមុខងារថតវីដេអូនៅក្នុងកម្មវិធី Camera រួចហើយ ប៉ុន្តគ្រាន់តែកម្មវិធីនោះគឺមិនមានមុខងារច្រើន វាគ្រាន់តែអាចថតវីដេអូសកម្មភាព និងជារូបភាពតែប៉ុណ្ណោះ។
ពេលឥលូវនេះយើងសូមណែនាំលោកអ្នកពីកម្មវិធីមួយប្រភេទដែលមានមុខងារអាចថតវីដេអូ និងថតជាសម្លេង នៅពេលដែល Lock Screen បានទៀតផង។ កម្មវិធីនោះមានឈ្មោះថា Secret Video Recorder (ចុចនៅទីនេះដើម្បីដោនឡូត)។
**** គួរបញ្ជាក់ផងដែរថា កម្មវិធីនេះគឺអាចប្រើប្រាស់បាននៅលើស្មាតហ្វូនប្រភេទ Android តែប៉ុណ្ណោះ ។
បើនិយាយពីរបៀបនៃការប្រើប្រាស់កម្មវិធីមួយនេះវិញ គឺ៖
នៅពេលដោនឡូតរួចរាល់ហើយ អ្នកត្រូវចូលទៅកំណត់មខុងារមួយចំនួនក្នុង Setting របស់កម្មវិធីនោះតែម្តង (នៅពេលដែលចុចចូលទៅ វានឹងអនុញ្ញាតឲ្យអ្នក កំណត់នូវកំឡុងពេល, ប្រើប្រាស់ កាមេរ៉ាមុខឬក្រោយ, និងកំណត់ទំហំវីដេអូ, និងអាចដាក់លេខសម្ងាត់នៅលើវីដេអូនោះថែមទៀតផង)។ បន្ទាប់ពីបានកំណត់រួចរាល់ហើយ អ្នកត្រូវចុចប៉ូតុង Back ដើម្បីថតវីដេអូ។
ការថតវីដេអូនោះគឺលោកអ្នកគ្រាន់តែបញ្ជាកាមេរ៉ាទៅតាមសកម្មភាព និង Object នោះជាការស្រេច ហើយការថតនោះគឺលោកអ្នកអាច Lock Screen នៅលើទូរសព្ទដៃរបស់អ្នកបាន ។ការធ្វើបែបនេះគឺ Save ថាមពលថ្មនោះលើទូរសព្ទដៃស្មាតហ្វូនរបស់អ្នកមែនទែន។
សរុបសេចក្តីមកនេះគឺជាកម្មវិធីមួយដែលល្អមែនទែនសម្រាប់អតិថិជនដែលប្រើប្រាស់ស្មាតហ្វូនប្រភេទ Android ។ សូមដោនឡូតនៅពេលនេះដើម្បីយល់ដឹងកាន់តែច្បាស់ពីរបៀបនៃការប្រើប្រាស់កម្មវិធីមួយនេះ។
ដោយ៖ Menghong
|
|