មនុស្សគ្មានហេតុផលជាមនុស្សដែលឆេវឆាវឆាប់ខឹងលឿនមួយរំពេច ឱ្យតែប៉ះពាល់តែបន្តិចគឺដឹងតែខឹងគ្មានដឹងក្បាលកន្ទុយអ្វីឡើយ។ រឿងអ្វីក៏ដោយសុទ្ធតែមានហេតុផលរបស់វា សូមស្តាប់វាឱ្យចប់សិនចាំកាត់សេចក្តីថាវាល្អឬអាក្រក់ ខុសឬក៏ត្រូវ។
មនុស្សខ្លះមានរឿងអីតែបន្តិចច្រឡោតតោតគ្មានដឹងក្បាលកន្ទុយទេ មិនប្រើការពិចារណាជាមុនឡើយទង្វើបែបនេះជួនកាលអាចធ្វើឱ្យខ្លួនឯងមានវិប្បដិសារី ឬភាពវិនាសដល់ខ្លួនឯងក៏ថាបាន។ រៀនរំងាប់ចិត្តរបស់ខ្លួនឯងឱ្យបានល្អ ហើយសូមឱ្យមានហេតុផលខ្លះផង រឿងអ្វីដែលគួរនិយាយចាំនិយាយហើយរឿងអ្វីដែលគួរធ្វើចាំធ្វើ ត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ជាមុនសិនសឹមកាត់សេចក្តីតាមក្រោយ សូមកុំយកភាពឆេវឆាវឬរឿងមិនត្រឹមត្រូវមកកាត់សេចក្តីឱ្យសោះ ត្រូវព្យាយាមរកវិធីណាដែលល្អមកដោះស្រាយនោះទើបហៅថាមនុស្សគតិបណ្ឌិត។ ត្រូវធ្វើជាមនុស្សដែលមានហេតុផលនៅក្នុងខ្លួន ហើយចេះដោះស្រាយបញ្ហាដោយភាពត្រឹមត្រូវនិងឆ្លាតវ័យ ទើបអ្នកអាចក្លាចទៅជាមនុស្សដែលមានគេគោរពស្រលាញ់ច្រើន និងជាមនុស្សដែលគួរឱ្យយកតម្រាប់តាមផងដែរ៕
តែងនិពន្ធដោយ៖ Roger
|
|