• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ប្រវត្តិខ្លះៗរបស់លោកឧកញ៉ា ស្រី ចាន់ថន

[Copy link]
76421 0
Share
Edited by sky at 2018-1-7 10:17

ឧកញ៉ាវ័យក្មេង ស្រី ចាន់ថន ជាអគ្គនាយកក្រុមហ៊ុនធំពីរគឺ សេវេនអេនជី (7NG) និងជាក្រុមហ៊ុន ជេតគ្រុប (Jet Group) ដែលមានទុនវិនិយោគរាប់លានដុល្លារ និងមានអាជីវកម្ម ប្រមាណជិត ១០មុខ ។ លោកឧកញ៉ាក៏បានចូលរួមផ្តល់ជំនួយសប្បុរសធម៌ដល់ជនក្រីក្រ និងខ្វះខាតផ្សេងៗជាច្រើនទៀតផងដែរ។

5.jpg


បើយោងតាមគេហទំព័រ កូនពៅអាន ឧកញ៉ាវ័យក្មេង ស្រី ចាន់ថន កើតនៅឆ្នាំ១៩៨៣ នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ជាកូនទី៣ ក្នុងត្រកូលអ្នករកស៊ី។ លោកឪពុកឈ្មោះស្រី សុធា និងអ្នកម្ដាយហ៊ុយ សារី កាលពីនៅវ័យក្មេងគ្រួសាររបស់លោក បានធ្លាក់ដុនដាប ដូច្នេះលោកក៏សម្រេចចិត្តធ្វើជាក្មេងរត់តុគុយទាវក្នុងភោជនីយដ្ឋានមួយនៅម្ដុំទួលសង្កែ ដើម្បីយកលុយរៀនអស់រយៈពេលជាងមួយឆ្នាំ ។

         កាលពីតូចលោករៀននៅសាលាបឋមសិក្សាកុលាបទី១  ហើយបន្តចូលរៀននៅអនុវិទ្យាល័យវត្តភ្នំ  ក្រោយមកទៀតចូលរៀននៅវិទ្យាល័យ បាក់ទូក  នឹងចូលរៀនថ្នាក់ឧត្ដមសិក្សានៅសាលាកសិកម្មចម្ការដូង។

19990218_1801626636814687_330619186998620678_n.jpg

        ដោយសារមានចំណង់ជាអ្នករកស៊ីខ្លាំងក្លា នៅវ័យ១៧ឆ្នាំ  លោកបានសុំលុយពីឪពុកម្ដាយរបស់លោកចំនួន១ពាន់ដុល្លារ ដើម្បីចាប់ផ្ដើមប្រកបមុខរបរទិញអង្ករពីឧត្ដុង្គ  មកលក់នៅព្រែកព្នៅ ។

        ដោយធ្លាប់រៀនផ្នែកកសិកម្មនិងជាអ្នករកស៊ីលើដីធ្លីផង នៅអំឡុងឆ្នាំ២០០៦ លោកបានចាប់ផ្ដើមគំនិតមួយ ដែលអាចផ្ដល់ប្រយោជន៍ដល់ប្រជាជននៅតំបន់នោះផងនិងអាចធ្វើឲ្យដីឡើងថ្លៃ លក់បានចំណេញផង ។ លោកបានកែប្រែតំបន់វិហារសួគ៌ដែលដីគ្មានជីជាតិ ឲ្យក្លាយជាតំបន់ឧស្សាហកម្ម និងបង្កើតការងារឲ្យប្រជាជនផងដែរ។លល

20476210_1809160869394597_2309529762985729528_n.jpg

        មកដល់បច្ចុប្បន្ននេះ ផ្ទៃដីនៅតំបន់ទាំងនោះ  បានប្រែក្លាយជាតំបន់ឧស្សាហកម្មមួយដ៏ធំ  មានរោងចក្រចំនួន ២០ កំពុងដំណើរ ដោយដៃគូវិនិយោគមកពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចិន អង់គ្លេស កូរ៉េ វៀតណាម  ជាដើម ដែលបានផ្ដល់ការងារជូនប្រជាជនកម្ពុជាប្រមាណ៣ម៉ឺន នាក់។

    បច្ចុប្បន្នភាព លោក ស្រី ចាន់ថន អាយុ៣៣ឆ្នាំ មានបុត្រចំនួន៣នាក់  លោកត្រូវព្រះមហាក្សត្រ ប្រោសប្រទានគោរមងារជាឧកញ៉ា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ។  លោកមានក្រុមហ៊ុនធំមួយ  ឈ្មោះជេត គ្រុប ដែលមានមុខរបរអាជីវកម្មចំនួន៨  ដែលមានដើមទុនប្រមាណ១០លានដុល្លារ ក្នុងនោះរួមមាន ស្ថានីយសាំង Jet  Station   ក្រុមហ៊ុននាំរថយន្តចូលមកកម្ពុជា Jet Auto (Transit) ភោជនីយដ្ឋាន Jet Restaurant   ក្លឹបកម្សាន្ត  Jet Club ។ ល ។ ដែលគិតមកដល់សព្វថ្ងៃនេះមាន បុគ្គលបម្រើការជាង៣០០នាក់ ។

22281588_1839064499737567_6869399384201916021_n.jpg

លោកមានរថយន្តទំនើបតម្លៃថ្លៃប្រមាណ៦គ្រឿង ដែលមានដូចជា  Lamborghini , Bentley , ferrari, Rolls-Royce វត្ថុបំណងដែលលោកទិញឡានទំនើបៗនេះ គឺដើម្បីឲ្យអ្នកវិនិយោគបរទេស  គេចូលមកស្រុកខ្មែរ អាចមើលនិងទាក់ទាញទំនុកចិត្ត ចំពោះការចាប់ដៃគូជាមួយលោករកស៊ីជាមួយលោក ។

លោកបានចូលក្នុងក្រុមយុវជន១៥៧ ដើម្បីបណ្ដុះបណ្ដាលក្រុមយុវជនខ្លះដែលមាននិស្ស័យខាងរកស៊ី ឲ្យក្លាយជាសហគ្រិននៅថ្ងៃអនាគត ។

ការងារមនុស្សធម៌ លោកបានសហការជាមួយអ្នកនៅក្រៅប្រទេសដើម្បីកសាងសាលារៀន ឲ្យកូនកម្មករ និង អ្នកនៅសហគមន៍ទាំងអស់ ឲ្យបានរៀនសូត្រទៀតផង។
លោកតែងតែចែករំលែកនូវផ្នត់គំនិតសំខាន់ៗដូចជា ការអត់ធ្មត់, ការមើលឲ្យឆ្ងាយ រៀនសូត្រពីអ្នកជោគជ័យ, និងការកសាងទំនុកចិត្ត៕

20017725_1801627030147981_7176451987304990879_o.jpg

a-1.jpg

22828973_821218701379779_5890940612597075809_o.jpg

អត្ថបទ៖ sky

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top