• vuth
  • V1
  • vuth
Facebook Twitter Google+ Share

រោគសញ្ញានៃជំងឺបេះដូងដែលអាចកើតមានចំពោះស្ត្រី

[Copy link]
76466 0
Share
ជំងឺនេះតែងកើតមានជាញឹកញាប់ចំពោះបុរស ហើយក៏ជាមូលហេតុ សម្រាប់ជាច្រើនករណីដែលបណ្តាលឱ្យបុរសនិងស្ត្រីស្លាប់នៅសហរដ្ឋអាមេរិក ។ បញ្ហាប្រឈមមួយគឺថា ស្ត្រីដែលមានរោគសញ្ញាជំងឺបេះដូងអាចនឹងខុសគ្នាពីបុរស ។

1.jpg

រោគសញ្ញាគាំងបេះដូងសម្រាប់ស្ត្រី

នេះជារោគសញ្ញាទូទៅបំផុតនៃជំងឺគាំងបេះដូងចំពោះស្ត្រី ។ ប៉ុន្តែវាមិនមែនតែងតែធ្ងន់ធ្ងរ ឬបង្ហាញរោគសញ្ញាគួរឱ្យកត់សម្គាល់ណាមួយចំពោះស្ត្រីនោះទេ ។ ពេលខ្លះស្ត្រីអាចមានការគាំងបេះដូងដោយមិនមានការឈឺទ្រូងថែមទៀតផង ។ ស្ត្រីច្រើនជាងបុរសដែលមានរោគសញ្ញាគាំងបេះដូងមិនទាក់ទងទៅនឹងការឈឺចាប់ទ្រូងដូចជា៖

- ពាក់ព័ន្ធនឹងក, ថ្គាម, ស្មា, ខ្នង ឬការមិនស្រួលផ្នែកខាងលើនៃពោះ
- ដកដង្ហើមខ្លី
- ឈឺចាប់ដៃណាមួយ
- ចង្អោរ ឬក្អួត
- បែកញើស ឬ វិលមុខ
- អស់កម្លាំងខុសធម្មតា
រោគសញ្ញាទាំងនេះអាចនឹងកាន់តែច្បាស់ជាងការការឈឺទ្រូងជាញឹកញាប់ដែលផ្សារភ្ជាប់ជាមួយនឹងការគាំងបេះដូង ។ ស្ត្រីអាចរៀបរាប់អំពីការឈឺទ្រូងជាសម្ពាធមួយ ។ នេះប្រហែលដោយសារតែស្ត្រីមានមានការស្ទះក្នុងសរសៃឈាមសំខាន់របស់ពួកគេ ហើយក្នុងសរសៃឈាមមានទំហំតូចដែលពិបាកផ្គត់ផ្គង់ឈាមទៅកាន់បេះដូង ស្ថានភាពមួយនេះហៅថាជំងឺបេះដូង ឬជំងឺសរសៃឈាមបេះដូងត្បៀត microvascular ។

រោគសញ្ញារបស់ស្ត្រីអាចកើតឡើងជាញឹកញាប់នៅពេលដែលស្ត្រីកំពុងសម្រាក ឬនៅពេលដែលពួកគេកំពុងដេកលក់ ។ ភាពតានតឹងផ្លូវចិត្តផងដែរ ដែលអាចបង្ករោគសញ្ញាគាំងបេះដូងចំពោះស្ត្រី ៕


ប្រែសម្រួល៖ vuth
ប្រភព៖ mayoclinic
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top