• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

អ្វីដែលអ្នកគួរធ្វើនៅពេលដែលកូនរបស់អ្នកគ្រុនក្តៅ

[Copy link]
75200 0
Share

គ្រុនក្តៅ​គឺជាការ​រាតត្បាត​មេរោគ​នៅក្នុង​រាងកាយ បណ្តាល​ឱ្យ​កូន​អ្នក​ឈឺ។ ដូច្នេះ បើសិន​អាការៈ​គ្រុនក្តៅ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង កូន​អ្នក​កាន់តែ​ក្តៅ​ខ្លាំង​ឡើង និង​មិន​ស្រួល​ខ្លួន អ្នក​អាច​អនុវត្ត​តាម​ជំហ៊ាន​សាមញ្ញៗ វា​នឹង​ជួយ​ឱ្យ​កូន​អ្នក​ជា​សះស្បើយ​បាន។


ហើយ​វា​ពិត​ជា​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ចងចាំ​ថា បើសិន​កូន​អ្នក​គ្រុនក្តៅ​ខ្លាំង​រយៈពេល​ច្រើន​ជាង ២-៣ថ្ងៃ អ្នក​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ​កុមារ​ភ្លាម។



1.jpg

១. ​ក្រណាត់​ត្រជាក់​ស្អំ​ថ្ងាស

គ្រាន់តែ​ដាក់​ក្រណាត់​កន្សែង​ត្រជាក់​ស្អំ​ពី​លើ​ថ្ងាស​កូន​អ្នក។ វិធី​ដែល​ល្អ ត្រូវ​ដាក់​កន្សែង​ស្អំ​ពេល​គេ​គេង​លក់ ឬ​សម្រាក។


២. ងូត​ទឹក​ក្តៅអ៊ុនៗ​ឱ្យ​កូន
អ្វី​ដែល​សំខាន់​បំផុត អ្នក​ត្រូវ​ងូត​ទឹកក្តៅអ៊ុនៗ​ឱ្យ​កូន។ កុំ​ងូត​ទឹក​ត្រជាក់​ឱ្យ​គេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ក្មេង​រងារ​ញាក់ និង​បណ្តាល​ឱ្យ​កម្តៅ​ក្នុង​ខ្លួន​កាន់តែ​ខ្លាំង​ឡើង។ វិធី​នេះ​មាន​ប្រសិទ្ធិភាព​ណាស់ ដោយសារ​ចំហាយ​ទឹក​ចេញ​ពី​ស្បែក ហើយ​វា​នឹង​បន្ថយ​កម្តៅ​ក្នុង​ខ្លួន។


៣. ឱ្យ​កូន​ញ៉ាំ​ទឹក និង​អាហារ​ជាតិ​ត្រជាក់​ឱ្យ​បាន​គ្រប់គ្រាន់
ឱ្យ​កូន​អ្នក​ញ៉ាំ​អាហារ​មាន​ជាតិ​ត្រជាក់ និង​ភេសជ្ជៈ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន។


៤. ដោះ​ខោ​អាវ​គេ​ចេញ

អ្នក​អាច​ដោះ​ខោ​អាវ​គេ​ចេញ ដូច្នេះ​កម្តៅ​ក្នុង​ខ្លួន​នឹង​ងាយ​ចេញ​ពី​ស្បែក។ អ្នក​ត្រូវ​ស្លៀក​ខោ​អាវ​ស្តើងៗ​ឱ្យ​កូន។ ប្រសិន​បើ​កូន​អ្នក​រងារ​ញាក់ អ្នក​អាច​ដណ្តប់​ភួយ​ស្តើងៗ​លើ​ខ្លួន​គេ រហូត​ដល់​កម្តៅ​ឡើង​ម្តង​ទៀត។


៥. ឱ្យ​កូន​នៅ​ក្នុង​ផ្ទះ​កន្លែង​ត្រជាក់
អ្នក​ត្រូវ​នៅ​ក្នុង​ផ្ទះ កន្លែង​ត្រជាក់​ជាមួយ​កូន។ បើ​យក​កូន​ទៅ​ក្រៅ​ផ្ទះ ត្រូវ​ដាក់​គេ​នៅ​ក្រោម​ម្លប់។


អ្នក​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម ប្រសិន​បើ​កូន​អាយុ​តិច​ជាង ៣ខែ​ហើយកើត​ជំងឺ​គ្រុនក្តៅ៕



អត្ថបទ៖ jupi


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top