Facebook Twitter Google+ Share

មនុស្សគ្មានមនោសញ្ចេតនា

[Copy link]
71374 0
Share
មនុស្សគ្មានមនោសញ្ចេតនា នឹងមិនយល់ពីការឈឺចាប់ដែលកើតមានឡើងនោះទេ ។ ពាក្យថា មនោសញ្ចេតនា ត្រូវការឲ្យមនុស្សពីរនាក់ស្វែងយល់ពីគ្នា ផ្តល់ក្តីស្រលាញ់ឲ្យទៅកាន់គ្នា និងផ្តល់ភាពផ្អែមល្ហែមដែលម្នាក់ៗពិតជាមិនអាចខ្វះបាននោះទេ ។

ប៉ុន្តែបើសិនជាមិនអាចផ្តល់ឲ្យគ្នានូវសកម្មភាពទាំងអស់នេះទេ សបញ្ជាក់ឲ្យឃើញថាមនុស្សម្នាក់នោះ គ្មានមនោសញ្ចេតនានៅក្នុងខ្លួនឡើយ ។ វានឹងពិបាកបំផុតដែលត្រូវទៅស្រលាញ់ប៉ះចំមនុស្សបែបនេះ ប៉ុន្តែក៏អាចផ្តល់ជាបទពិសោធន៍ល្អៗដើម្បីជាឱកាសក្នុងការស្វែងរកមនុស្សល្អឲ្យចូលមកក្នុងជីវិតរបស់យើងជាថ្មីម្តងទៀត ។

មនុស្សគ្មានមនោសញ្ចេតនា.jpg

ចងចាំមនុស្សដែលគ្មានមនោសញ្ចេតនា ហើយត្រូវតែស្វែងរកមនុស្សដែលមានមនោសញ្ចេតនានៅក្នុងខ្លួន ដើម្បីឲ្យគេអាចមានឱកាសប្រគល់វាឲ្យមកកាន់យើង ទាំងដែលយើងដឹងខ្លួនហើយថាយើងពិតជាត្រូវការវាខ្លាំងជាងអ្វីៗទាំងអស់ ។

កុំឲ្យមនុស្សដែលមិនមានមនោសញ្ចេតនាចូលមកក្នុងជីវិតរបស់យើងយូរពេកអី ឆាប់ដកគេចេញពីជីវិតដ៏សែនស្រស់បំព្រងមួយនេះទៅ ។ គេមិនសំខាន់ដល់ខ្លួនយើងនោះទេ ដូច្នេះសូមស្វែងរកឲ្យបាននូវមនុស្សដែលយើងពិតជាត្រូវការ ហើយត្រូវការឲ្យគេមកបំពេញន័យឲ្យជីវិតមួយនេះ ៕

អត្ថបទ៖ Pakorn

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top