• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

វិធីប្តូរឈ្មោះ Facebook មិនបាច់រងចាំរហូតទៅដល់ 60 ថ្ងៃ

[Copy link]
77364 0
Share
អ្នកទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយជាមួយចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ធំ Facebook គឺពិតជាច្រើនខ្លាំងណាស់ ។ ហើយចំនួននៃការប្រើប្រាស់កម្មវិធីនេះក្នុងមួយនាក់ មានគណនីមិនតិចជាង ២ នោះទេ ពីព្រោះតែសព្វថ្ងៃគេបង្កើតដើម្បីលក់ផលិតផលនិងផ្សព្វផ្សាយផលិតផលនានា ឬបង្កើតគណនីធម្មតាដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយក៏មានមិត្តអ្នកអានខ្លះក៏ចូលចិត្តណាស់ដែរជាមួយនឹងការផ្លាស់ប្តូរឈ្មោះនៅលើ គណនី Facebook ច្រើនណាស់ដែរ ដោយសារតែពួកគាត់ចង់បានឈ្មោះដែលប្លែក និងមានគេស្គាល់ច្រើនណាស់ដែរ។  

98.jpg

នៅពេលនេះយើងសូមណែនាំពីរបៀបនៃការផ្លាស់ប្តូរឈ្មោះនៅលើគណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក ដោយមិនចាំបាច់ប្រើប្រាស់តាមកំព្យូទ័រ ៖
-        ចូលទៅកាន់ប៉ូតុង Option របស់ Facebook > Account Setting > Generle > Name > បន្ទាប់មកផ្លាស់ប្តូរឈ្មោះ គណនីរបស់អ្នក

change-facebook-password-screenshot.png

គួរបញ្ជាក់ផងដែរថា បើសិនជាអ្នកទើបតែផ្លាស់ប្តូរឈ្មោះ គឺ Facebook មិនអនុញ្ញាតឲ្យអ្នកប្តូរម្តងទៀតបាននោះទេ ទាល់តែផុត ៦០ថ្ងៃទើបប្តូរបាន ។
ប៉ុន្តែនៅពេលនេះមានគន្លឹះមួយផ្សេងទៀត គឺអាចផ្លាស់ប្តូរបានដោយមិនចាំបាច់គ្រប់ ៦០ ថ្ងៃនោះទេ     
-        ជាដំបូងអ្នកត្រូវចូលទៅតាមលក្ខខណ្ឌជំហានទីមួយ បន្ទាប់មកចុចលើពាក្យ Learn More ដែលនៅខាងក្រោមនៃប៉ូតុងផ្លាស់ប្តូរឈ្មោះនោះ ។
-        នៅពេលដែលចុចចូល Learn More ហើយ > ចុច Please Let us Know > ផ្លាស់ប្តូរឈ្មោះនៅក្នុងប្រអប់ New First Name, Surname, Last name ដែលអ្នកចង់ប្តូរ
-        បន្ទាប់ចុចចុះមកក្រោមរួចមកផ្លាស់ប្តូនូវមុខងារ Reson For this Change > បន្ទាប់មកចុច Legal Name Change
-        បន្ទាប់មកចុចលើពាក្យ Choose File ដើម្បីបន្ថែមព័ត៍មានរបស់យើង ដោយយករូបភាពអត្តសញ្ញាណប័ណ្ណដែលអ្នកបានថតទុនៅក្នុងទូរសព្ទដៃរបស់អ្នក  
-        ចុចលើពាក្យ Sent ជាការស្រេច
គួរបញ្ជាក់ផងដែរថា បើសិនជាលោកអ្នកបានកំណត់ទៅតាមលក្ខខណ្ឌដូចខាងលើនេះ អ្នកប្រាកដជាទទួលជោគេជ័យក្នុងការផ្លាស់ប្តូរឈ្មោះនេះ ។ ហើយការផ្លាស់ប្តូរនេះគឺក្រុមហ៊ុន Facebook មិនត្រូវបានផ្លាស់ប្តូរឲ្យភ្លាមៗនោះទេ គឺអាចរង់ចាំពី ៣ ថ្ងៃទៅ មួយសប្តាហ៍។

ដោយ៖ Raksmey
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top