• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ត្រូវប្រុងប្រយ័ត្នចំពោះសញ្ញាមួយចំនួននៅកំឡុងពេលមានផ្ទៃពោះ

[Copy link]
74291 0
Share
ការ​ដឹង​អំពី​សញ្ញា​គ្រោះថ្នាក់​ទាំងអស់នេះ ​គឺ​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ទេ ​ប៉ុន្ដែ​គឺ​​ចង់​​ឱ្យ​អ្នក​បាន​ជ្រាប​ច្បាស់​ជា​មុនដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមាន ​។ អ្នក​មិន​គួរ​ភ័យ​ស្លន់​ស្លោ​ទេ​ ប្រសិនបើអ្នកមានសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងក្រោមនេះ ប៉ុន្ដែអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ។ ការ​ហូរ​ឈាម​ថ្លាៗ ​តាម​ទ្វារមាស ​គឺជា​អាការៈ​ធម្មតា​សម្រាប់​ស្រ្ដី​មាន​ផ្ទៃ​ពោះ​គ្រា​ដំបូង​ ប៉ុន្ដែ​ការ​ហូរ​ឈាម​មិន​ឈប់​ឈ​រ​អាច​មាន​ន័យ​ថា​ ប្រាកដ​ជា​មាន​អ្វី​មិន​ប្រក្រតី​ចំពោះ​គភ៌​ហើយ​ ។ ដូចនេះ បើសិនអ្នកមានសញ្ញាណាមួយខាងក្រោមនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

3.jpg

- ក្តៅខ្លួន៖ សូមប្រុងប្រយ័ត្នចំពោះអាការៈក្តៅខ្លួនក្នុងកំឡុងពេលមានផ្ទៃពោះ នោះវាមានន័យថាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយកើតឡើងហើយ ដូចនេះការក្តៅខ្លួនអាចធ្វើឱ្យប៉ះពាល់ដល់គភ៌ផងដែរ។

- ការ​ហូរ​ឈាម​​ពេលទារកធាក់៖ នៅពេលអ្នកចាប់ផ្ដើមមានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកធាក់ និងមានចលនា(នៅសប្ដាហ៍ទី ១៦ និង សប្ដាហ៍ទី២០) ពេលនោះអ្នកគួរតែមានអារម្មណ៍ថា ទារកធាក់ ឬមានចលនាយ៉ាងតិច ៤ដងក្នុងមួយម៉ោង ។ ប្រសិនបើអ្នក មានអារម្មណ៍ថា ទារកក្នុងផ្ទៃមានចលនាតិច ឬមិនមានចលនាតែម្ដង ទារកប្រហែលជាជួបប្រទះបញ្ហាពិបាកអ្វីមួយហើយ។

- ឈឺលើថ្ងាស (ផ្នែកខាងក្រោមពោះ)៖​ ការឈឺចាប់នៅបរិវេណពោះផ្នែកខាងក្រោម  អាចជាការឈឺចាប់មួយចំហៀងពោះ នៅ ១៦សប្ដាហ៍ដំបូង  ក៏អាចបង្ហាញថាស្រ្ដីមានកូនក្រៅស្បូនផងដែរ ។ ការមានកូនក្រៅស្បូនអាចធ្វើអោយរហែក ឬខូចខាតសរីរាង្គក្នុងត្រង់ត្រគាក ។ បញ្ហានេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ ។

- ក្អួតចង្អោរខ្លាំង៖ ស្រ្ដីជាច្រើនប្រឈមហ្នឹងអាការៈចាញ់កូន ប៉ុន្ដែជួនកាល អាការៈនេះកាន់តែធ្ងន់ធ្ងរដែលអាចធ្វើឱ្យស្រ្ដីបាត់បង់ជាតិទឹកនិងស្រកទម្ងន់ នោះក៏ជាបញ្ហាចោទផងដែរ ។ បញ្ហានេះអាចបង្កជាគ្រោះថ្នាក់ ដល់ម្ដាយ និងទារកមិនទាន់កើត។

- សម្ពាធឈាម៖ សម្ពាធឈាមខ្ពស់អាចបង្ហាញ ពីភាពស្មុគស្មាញធ្ងន់ធ្ងរ ចំពោះគភ៌ ដែលត្រូវបានមនុស្សស្គាល់ថាជា Eclampsia។ អាការៈនេះអាចបណ្ដាលឱ្យ ហើមកដៃធ្ងន់ធ្ងរ ឬហើមកជើង ៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top