Facebook Twitter Google+ Share

ស្រលាញ់ខ្ញុំ អ្នកបែរជាត្រូវឈឺចាប់ទៅវិញ

[Copy link]
70347 0
Share
ជារៀងរាល់ពេលល្ងាចដែលចូលមកដល់ ខ្ញុំតែងតែបន់ស្រន់ឲ្យមេឃឆាប់ភ្លឺដើម្បីឆាប់បានឃើញមុខគេ ពីព្រោះតែដល់ពេលនោះម្តងៗមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់ ហើយការដែលបានឃើញមុខគេត្រឹមតែឃើញពីចម្ងាយក៏ខ្ញុំអស់ចិត្តដែរ ។

ស្នាមញញឹមរបស់គេបានសម្លាប់ទឹកចិត្តរបស់ខ្ញុំហើយ ស្មាមញញឹមមួយនេះធ្វើឲ្យបេះដូងរបស់ខ្ញុំមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ នេះជាសុភមង្គលមួយដែលខ្ញុំអាចទទួលបានពីគេ ក្នុងនាមជាមនុស្សស្គាល់គ្នា ប៉ុន្តែមិនមែនជាស្នេហាឡើយ ។ អារម្មណ៍មួយនេះជាអារម្មណ៍ដែលខ្ញុំប្រាថ្នាចង់បានពីមនុស្សដែលខ្ញុំស្រលាញ់ ហើយក៏សង្ឃឹមថាគេនឹងស្រលាញ់ខ្ញុំវិញដូចគ្នា ។ ប៉ុន្តែបើសិនជា..... ។

ស្រលាញ់ខ្ញុំ អ្នកបែរជាត្រូវឈឺចាប់ទៅវិញ.jpg.jpg

បើសិនជាក្តីស្រលាញ់មួយនេះធ្វើឲ្យអ្នកឈឺចាប់នោះ ខ្ញុំនឹងសុំដកខ្លួនមិនឲ្យនៅបៀតជាមួយនឹងអ្នកទៀតនោះទេ ព្រោះខ្ញុំមិនអាចទ្រាំទ្ររង់ចាំមើលមនុស្សដែលខ្ញុំស្រលាញ់ឈឺចាប់នៅចំពោះមុខខ្ញុំបានឡើយ ។ នេះជាក្តីស្រលាញ់ តែបើក្តីស្រលាញ់នេះធ្វើឲ្យអ្នកឈឺចាប់ ខ្ញុំសូមមិនបន្តទៀតនោះទេ ។

កុំយំអី ចាប់ពីថ្ងៃនេះតទៅអ្នកនឹងលែងឃើញវត្តមានមនុស្សម្នាក់នេះទៀតហើយ ថ្ងៃមួយដែលខ្ញុំចាកចេញក៏ជាថ្ងៃដែលអ្នកនឹងលែងឈឺចាប់ទៀតដែរ ។ ចាត់ទុកថាជាកំហុសរបស់ខ្ញុំទៅចុះ សង្ឃឹមថាបន្ទាប់ពីថ្ងៃដែលខ្ញុំចាកចេញទៅហើយ អ្នកនឹងលែងឈឺចាប់ លែងកើតទុក្ខដូចពេលនេះទៀតណា... ៕

អត្ថបទ៖ Pakron
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top