• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

របៀបដាំរុក្ខជាតិដោយប្រើពន្លឺអំពូល

[Copy link]
73150 0
Share
Edited by Jackie at 2018-1-9 15:53

រុក្ខជាតិទាំងឡាយត្រូវការពន្លឺគ្រប់គា្រន់ដើម្បីរីកលូតលាស់ និង ចេញផ្កា ។ រុក្ខជាតិខ្លះមិនអាចរស់បាននៅទីវាលខាងក្រៅនារដូវត្រជាក់បាននោះទេ ដូច្នេះប្រសិនបើអ្នកពុំមានទីធ្លាត្រឹមត្រូវ ជម្រើសតែមួយគត់ដែលអ្នកអាចដាំដុះពួកវាបានគឺនៅក្នុងផ្ទះតែម្តង ។

Aspect_Black_20W_Growlight_over_Bonsai.jpg

ទោះជាយ៉ាងណា ការដាំរុក្ខជាតិនៅក្នុងផ្ទះអាចជាការលំបាក ដោយសារតែអ្នកនឹងជួបប្រទះនូវកង្វះខាតនៃពន្លឺគ្រប់គ្រាន់ ក្នុងការផ្តល់ឲ្យរុក្ខជាតិធ្វើរស្មីសំយោគបាន ។

បើអ្នកជួបប្រទះនូវបញ្ហាខាងលើនេះ សូមអ្នកកុំព្រួយបារម្ភ ព្រោះថាអ្នកនៅតែអាចដាំរុក្ខជាតិបាននៅគ្រប់ទីកន្លែងក្នុងផ្ទះរបស់អ្នកជាមួយនឹងអំពូលរុក្ខជាតិជាច្រើនប្រភេទ និង សណ្ឋាន ដោយអាស្រ័យទៅនឹងប្រភេទរុក្ខជាតិដែលអ្នកចង់ដាំ ។

LED_panel_and_plants.jpg

សូមចូលរួមជាមួយកោះថ្មីដើម្បីជាកិច្ចចែករំលែកនូវបទពិសោធថ្មីមួយសម្រាប់មិត្តទាំងអស់គា្នក្នុងការប្រើប្រាស់អំពូលរុក្ខជាតិឲ្យបានត្រឹមត្រូវ នៅពេលអនុវត្តដំណាំរុក្ខជាតិនៅក្នុងផ្ទះ ឬ ទីងងឹតដែលពុំមានពន្លឺគ្រប់គា្រន់ ។

ជំហានទី ១ ៖ កំណត់ថាតើអ្នកនឹងដាំរុក្ខជាតិប្រភេទអ្វី

៦៧១.JPG

•        ទិញគ្រាប់ពូជរុក្ខជាតិផ្សេងៗគ្នាដែលអ្នកចង់ដាំនៅក្នុងផ្ទះ ដោយផ្អែកលើទំហំទីតាំងសម្រាប់ដាំដុះ និង អនុភាពនៃភ្លើងអគ្គិសនីដែលអ្នកអាចផ្គត់ផ្គង់បាន ។

ជំហានទី ២ ៖ សិក្សាពីពណ៌របស់ពន្លឺដែលអ្នកចាំបាច់ត្រូវប្រើ

Led_grown_lights_useful.jpg

•        សិក្សា និង កំណត់ពណ៌របស់ពន្លឺដែលរុក្ខជាតិរបស់អ្នកត្រូវការ
•        រុក្ខជាតិភាគច្រើនប្រើប្រាស់រលកពន្លឺចម្រុះទាំងស្រុងនៅក្នុងប្រតិកម្មសំយោគ ប៉ុន្តែកុំភ្លេចថាពណ៌ក្រហម និង ខៀវ ដើរតួសំខាន់ជាងគេបំផុត ។ ជាទូទៅ ជំពូករុក្ខជាតិផ្កាពណ៌ស្វាយនឹងលូតលាស់            បានល្អបំផុតក្រោមពន្លឺពណ៌ខៀវ ប៉ុន្តែពួកវាក៏ត្រូវការពណ៌ក្រហមជាចាំបាច់ដែរដើម្បីបញ្ចេញផ្កាបាន ។

african-violet-houseplant.jpg

ជំហានទី ៣ ៖ ជ្រើសរើសអំពូល

៦៧៣.JPG

•        ជ្រើសរើសអំពូលពងមាន់ដែលមានម្ស៉ៅសខាងក្នុងមកធ្វើជាប្រភពនៃពន្លឺក្រហម ហើយសម្រាប់ពន្លឺពណ៌ខៀវក៏ដូចគ្នា ព្រោះថារាល់ពន្លឺដែលភាយចេញពីអំពូលដែលប្រើម្ស៉ៅសខាងក្នុងគឺមាន                 សភាពខ្សោយ ។
•        ក្នុងល័ក្ខខ័ណ្ឌដែលអ្នកចង់ដាំរុក្ខជាតិច្រើន អ្នកត្រូវជ្រើសរើសយកអំពូលដែលមានអាំងតង់ស៊ីតេចរន្តខ្ពស់ ព្រោះវាអាចបញ្ចេញពន្លឺបានច្រើនសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការ ។

ជំហានទី ៤ ៖ រៀបចំប្រព័ន្ធពន្លឺឲ្យបានត្រឹមត្រូវ

៦៧៤.JPG

•        រកកន្លែងសមគួរក្នុងផ្ទះរបស់អ្នកដើម្បីដាំរុក្ខជាតិ និង បំពាក់ប្រព័ន្ធពន្លឺ ។
•        ព្យួរអំពូលនៅរយៈកម្ពស់ណាមួយពីរុក្ខជាតិ ដោយត្រូវដឹងថាចម្ងាយរវាងអំពូលទៅរុក្ខជាតិមិនដូចគ្នាទាំងអស់នោះទេ គឺអាស្រ័យនឹងប្រភេទរុក្ខជាតិដែរ ប៉ុន្តែជាក្រិតក្រមមានគមា្លតយ៉ាងហោចណាស់          25 cm ឡើងទៅ ហើយក៏មិនឲ្យលើសពី 100 cm ដែរ ។

ជំហានទី ៥ ៖ ត្រូវកំណត់ថេរវេលានៃពន្លឺឲ្យបានត្រឹមត្រូវ

៦៧៥.JPG

•        ទុកឲ្យរុក្ខជាតិសម្រាកពីពន្លឺអំពូលម្តងម្កាល
•        រុក្ខជាតិទាំងឡាយត្រូវការសម្រាកក្នុងរយៈពេលណាមួយដើម្បីដកដង្ហើម
•        តម្រូវការនៃពន្លឺរបស់រុក្ខជាតិក្នុងមួយថ្ងៃគឺ 12 ម៉ោង ប៉ុន្តែមានខ្លះអាចលើស ឬ ខ្លះទៀតអាចក្រោមនេះ ។

ជំហានទី ៦ ៖ ការថែរក្សាអំពូល និង រុក្ខជាតិ

៦៧៦.JPG

•        ត្រូវរំកិលផើងរុក្ខជាតិចុះឡើងរៀងរាល់សប្តាហ៍ដើម្បីឲ្យប្រាកដថា ពន្លឺអាចចាំងចំគ្រប់ជ្រុងជ្រោយទៅលើរុក្ខជាតិ
•        ផ្លាស់ប្តូរអំពូលចាស់ចេញនៅពេលអនុភាពចុះខ្សោយខ្លាំង
•        ស្រោចទឹក និង ដាក់ជីទៅលើរុក្ខជាតិពេលដែលចាំបាច់ ៕

ប្រភព ៖ wikihow
ប្រែសម្រួលដោយ ៖ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top