Facebook Twitter Google+ Share

ការឈប់​ជក់បារី​, ការឡើង​ទម្ងន់ តើ​មិន​អាច​ជៀសផុត​ទេ​ឬ​?

[Copy link]
400824 0
Share
                                                                                                 
                             
              
              
                                                                           

ការឈប់​ជក់បារី​, ការឡើង​ទម្ងន់ តើ​មិន​អាច​ជៀសផុត​ទេ​ឬ​?

ការឈប់​ជក់បារី​, ការឡើង​ទម្ងន់ តើ​មិន​អាច​ជៀសផុត​ទេ​ឬ​?
                             
                                      

​វា​ពិតជា​ឡើង​ទម្ងន់​បន្ទាប់ពី​អ្នក​ឈប់​ជក់បារី ជាពិសេស​ក្នុង​ពីរ ឬ​បី​សប្តាហ៍​ដំបូង ប៉ុន្តែ​វា​មិន​ជៀសផុត​នោះទេ​។​

​ការជក់បារី​ធ្វើ​សកម្មភាព​ដូច​ទៅ​នឹង​ការបន្ថយ​ការ​ញ៉ាំ និង​អាច​បង្កើន​តិចតួច​នូវ​មេ​តា​ប៉ូលីស​ក្នុង​ខ្លួន​របស់​អ្នក​ផងដែរ​។ នៅពេល​ដែល​អ្នក​ឈប់​ជក់បារី​, ចំ​នង់​នៃ​ការ​ញ៉ាំ និង​មេ​តា​ប៉ូលីស​នឹង​ត្រឡប់​មក​ធម្មតា​វិញ ដែល​អាច​នាំ​អោយ​អ្នក​ញ៉ាំ​ច្រើន និង​ដុត​កាឡូរី​បាន​តិចតួច​។ សមត្ថភាព​ទៅ​នឹង​ការដឹង​ក្លិន និង​ភ្លក់​រសជាតិ​នៃ​អាហារ​មាន​ភាពប្រសើរ​ឡើង​បន្ទាប់ពី​អ្នក​ឈប់​ជក់បារី​។ នេះ​អាច​ធ្វើ​អាហារ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ដែល​អាច​នាំអោយ​អ្នក​ញ៉ាំ​ច្រើន​។​

​ដើម្បី​ជៀសវាង​នឹង​ការឡើង​ទម្ងន់​នៅពេល​ដែល​អ្នក​ឈប់​ជក់បារី​, សូម​ធ្វើការ​តម​អាហារ និង​ធ្វើ​លំ​ហាត់ប្រាណ​។​

-      ការ​មាន​ចលនាៈ រួម​មាន​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ថ្ងៃ​។ ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​មិន​ត្រឹម​តែ​ដុត​កាឡូរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បន្ថយ​រោគសញ្ញា​នៃ​ការ​ញៀន និង​ចំណង់​នៃ​ការជក់បារី​។​

-      បង្កើត​នូវ​ជម្រើស​នៃ​អាហារ​ដែល​ល្អៈ គម្រោង​ក្នុង​ការបង្កើត​អាហារ​ដ៏​ល្អ​មួយ​ដែល​រួម​មាន​ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​។ សូម​កំណត់​ក្នុងការ​ញ៉ាំ​អ្វីដែល​ផ្អែម និង​ជាតិ​អាល់​កុល​។​

-      សូម​ជ្រើសរើស​អាហារសម្រន់​ដែល​មាន​សុខភាពៈ ប្រសិនបើ​អ្នក​ឃ្លាន​, សូម​ជ្រើសរើស​អាហារសម្រន់​ដូចជា ផ្លែឈើ​ស្រស់ៗ ឬ​ទឹក​ផ្លែឈើ​, ពោត​លីង​ដែល​មាន​ជាតិ​ខ្លាញ់​តិច ឬ​ទឹកដោះគោ​ជូរ​។​

​សូម​ចាំ​ថា អត្ថប្រយោជន៍​នៃ​ភាព​ចាក​ឆ្ងាយ​ពី​ការជក់បារី​បង្កើន​បញ្ហា​ដែល​ត្រូវបាន​ផ្សារ​ភ្ជាប់​ជា​មួន​នឹង​ការឡើង​ទម្ងន់​កម្រិត​មធ្យម​៕​
                                                                                                
                          

               
               
                                       
                              ប្រភព៖ http://www.health.com.kh
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top