Facebook Twitter Google+ Share

អរគុណមនុស្សកំដរ

[Copy link]
73054 0
Share
ជារៀងរាល់យប់ខ្ញុំតែងតែរង់ចាំគេមកកំដរខ្ញុំមិនថាយប់ជ្រៅប៉ុណ្ណានោះទេ ខ្ញុំតែងតែរង់ចាំគេ Chat មកនិយាយលេងជាមួយគ្នា ឈ្លោះគ្នាជាមួយគ្នា និងស៊ីត្រាវជាមួយគ្នាផងដែរ ។ វាមិនងាយស្រួលទេចំពោះការរង់ចាំមួយនេះ ហើយខ្ញុំគ្រាន់តែគិតថាគេអាចនឹងមានមនុស្សជាច្រើនដែលគេត្រូវកំដរ ចំពោះខ្ញុំអាចជាជម្រើសចុងក្រោយដែលគេនឹងជ្រើសយក មុនពេលដែលគេរៀបនឹងចូលគេង ។

ពេលខ្លះគ្រាន់តែលោតឈ្មោះរបស់គេនៅក្នុងទូរសព្ទរបស់ខ្ញុំភ្លាម ខ្ញុំចាប់ផ្តើមស្រវេស្រវ៉ាមើលថាគេនឹងនិយាយអ្វីមកកាន់ខ្ញុំនៅថ្ងៃនេះ ។ តាមពិតគេគ្រាន់តែ Chat មកប្រាប់ថា "Good Night មនុស្សល្អ" គ្រាន់តែប៉ុណ្ណឹងក៏ធ្វើឲ្យខ្ញុំគេងលក់ស្កប់ស្កល់ទៅហើយ ។

អរគុណមនុស្សកំដរ.jpg

វាមិនមែនជាក្តីស្រលាញ់នោះទេ ប៉ុន្តែវាលើសពីមិត្តភាពជាមិត្តភក្តិធម្មតា ដូច្នេះខ្ញុំពិតជាពិបាកយល់ពីគេ ហើយគេក៏នឹងគ្មានថ្ងៃយល់ពីខ្ញុំវិញដែរ ។ ខ្ញុំចង់ឲ្យពួកយើងក្លាយជា..... ហើយរស់នៅជា..... ប៉ុន្តែស្ថានភាពមួយនេះខ្ញុំជឿថាគេពិតជាពិបាកទទួលយកខ្លាំងណាស់ ដោយសារតែគេមិនដែលទុកខ្ញុំនៅក្នុងបេះដូងរបស់គេនោះទេ ។

បើថ្ងៃក្រោយដែលមាននរណាម្នាក់ចាកចេញប្រហែលជាគេនឹងមិនឈឺចាប់ឡើយ ប៉ុន្តែសម្រាប់ខ្ញុំវិញអាចនឹងពិបាករស់នៅបន្តបន្តិចហើយ ។ នេះគ្រាន់តែជាអារម្មណ៍ដែលបេះដូងជាអ្នកពណ៌នា បេះដូងជាអ្នកអធិប្បាយ ហើយចុងក្រោយបេះដូងក៏ជាអ្នកឈឺចាប់ដូចគ្នា ។

អរគុណមនុស្សកំដរ អរគុណដែលបានកំដរខ្ញុំជារៀងរាល់យប់ បើថ្ងៃក្រោយបាត់បង់មនុស្សកំដរម្នាក់នេះ ខ្ញុំអាចនឹងត្រូវខូចចិត្តរយៈពេលវែងដែលនឹងត្រូវរកអ្នកកំដរម្នាក់ទៀតមកប៉ះប៉ូវគ្រប់យ៉ាងដែលដិតជាប់នៅក្នុងបេះដូង ។ តែក៏មិនសង្ឃឹមថានឹងអាចរកបានមនុស្សដែលព្រមកំដរខ្ញុំដូចជាគេដែរ ៕

អត្ថបទ៖ Pitu

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top