• tinako
  • Moderator

8Follower

  • tinako
Facebook Twitter Google+ Share

ឆាក្ដៅទា

[Copy link]
46870 0
Share
image.jpg


គ្រឿងផ្សំ៖
  • ទា កាត់ជាដុំៗ
  • សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
  • គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស )
  • ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
  • ស្លឹកក្រូចសើច
  • ស្លឹកម្រះព្រៅ
  • ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប

វិធីធ្វើ៖
- ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំ និងម្ទេសក្រៀមចូលរំលីងអោយឡើងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ
- រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
- រំងាស់ទុកអោយចូលជាតិផុយសាច់ហើយ បន្ទាប់មកដាក់ទឹកដោះគោឆៅចូល ទុកអោយពុះ រៀងរីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ ស្លឹកក្រូចសើចចូល កូរអោយសព្វ រួចជាការស្រេច ។
*យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយទៀតដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើយើងចូលចិត្ត ។



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top