• Sokea
  • V1
  • Sokea
Facebook Twitter Google+ Share

Firefox លេងមួយក្បាច់នេះចាស់ដៃហើយ​ !! បើមិនងាកមកប្រើប្រាស់វិញទេប្រាកដជាស្តាយក្រោយ....

[Copy link]
71741 0
Share
Edited by Menghong at 2018-1-11 14:35

ជាការពិតណាស់នៅពេលដែលមានគេនិយាយពីកម្មវិធីអ៊ីធឺណេតសម្រាប់បើកគេហទំព័រនៅលើកំព្យូទ័រ គឺលោកអ្នកប្រាកដជាស្គាល់កម្មវិធីពីរដែលមាន កម្មវិធី Chrome និង កម្មវិធី Firefox ។ ចាប់តាំងពីការចេញដំណើរការដំបូងនៅលើកំព្យូទ័រនេះ កម្មវិធី Chrome គឺមានសន្ទុះកើនឡើងយ៉ាងខ្លាំងដោយមានអ្នកដោនឡូតយកទៅប្រើប្រាស់ច្រើនជាង Firefox ផងដែរ។ ប៉ុន្តែដោយសារតែហេតុផលមួយនេះហើយ នៅពេលនេះក្រុមហ៊ុន Mozillaដែលជាអ្នកបង្កើតកម្មវិធី Firefox ក៏បានបញ្ចេញនូវ Browser ជំនាន់ក្រោយ Firefox Quantum មានការវិវត្តពិសេសៗលើគូរប្រជែង Chrome ថែមទៀតផង ។


12.jpg

តើអ្នកទាំងអស់គ្នាចង់ដឹងអត់ មានអ្វីខ្លះដែលត្រូវប្រែប្រួលនៅលើកម្មវិធីមួយនេះ បើធៀបជាមួយ Chrome ?
1.        ល្បឿនមិនចាញ់ Chrome ហើយតម្រូវ RAM មានទំហំតូច
•        មានអ្នកជំនាញបានសាកល្បងតេស្តល្បឿនដំណើរការនៃ កម្មវិធីទាំងពីរនោះរួចមកហើយ នូវជំនាន់ចុងក្រោយបង្អស់ តាមរយៈ Benchmarkរួចមកហើយ។ ហើយលទ្ធផលក៏បានបង្ហាញថា កម្មវិធី Firefox អាចដំណើរការបានល្បឿនលឿនខ្លាំងជាងកម្មវិធី Chrome នៅលក្ខខណ្ឌដំណើរការបើកទៅលើគេហទំព័រក្នុង Private Browsing Mode។ និងមួយវិញទៀត ពេលបើក Tab ច្រើនជាប់គ្នាគឺដំណើរការបានលឿន ដោយសារតែវាស៊ី RAM ទំហំតូចជាង Chrome

Firefox-Quantum.png

2.        អ្នកនៅតែអាច Syn ទិន្នន័យនៅគ្រប់ឧបករណ៍ផ្សេងៗ

Detail(12)_large.jpg

•        មិនខុសពីមុខងាររបស់ Google ក្រុមការងារ Firefox ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការរក្សាឬផ្ញើ Webpage ណាមួយចេញពីកំព្យូរទ័រ Desktop ទៅកាន់ទូរសព្ទតាមរយៈមុខងារពិសេសនៅខាងផ្នែករបារ URL ផងដែរ។
3.   បិទទំនាក់ទំនងនូវមុខងារតាមដានចំណូលចិត្តពាណិជ្ជកម្ម
•        កម្មវិធី Firefox មានកូដពិសេសមួយដែលបង្កប់ក្នុងគេហទំព័រ ការពាររាល់ការប្រើប្រាស់ទិន្នន័យទាំងអស់ ពីការលួចតាមដានក្នុងការកំណត់គោលដៅឲ្យ Ads ឲ្យត្រូវតាមចំណូលចិត្ត។ មុខងារនេះមានស្រាប់សម្រាប់កម្មវិធីជំនាន់ក្រោយ ក៏ជាកត្តាមួយជំរុញឲ្យវាមានល្បឿនលឿនជាងកម្មវិធី Chrome មួយផងដែរ។
៤.  Firefox មានជម្រើសមុខងារពិសេសច្រើន បើធៀបជាមួយ Chrome

Detail4_large.png

•        បង្កប់នូវមុខងារពិសេសស្រាប់ក្នុង Browser មិនចាំបាច់ធ្វើការតំឡើង Extension ឬ Apps ពីខាងក្រៅបន្ថែមនោះទេ ដូចជា Read-later អាចឲ្យអ្នករក្សាទុកគេហទំព័រ ណាមួយសម្រាប់អាននៅពេលក្រោយបានបានរហ័ស, មុខងារ Screenshot ដោយប្រើត្រឹមការ Click ធម្មតា ហើយរើសទីតាំងរក្សាទុករូបភាពជាដើម។ យ៉ាងណាមិញ ក៏មានការទទួលស្គាល់ការផ្ដល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ច្រើនជាង Google Chrome ។
សរុបសេចក្តីមកនេះ គឺជាជម្រើសមួយដ៏ល្អសម្រាប់មិត្តអ្នកអានដែលចូលចិត្តប្រើប្រាស់នៅកម្មវិធី Google chrome នេះ ហើយអាចនឹងងាកមកប្រើប្រាស់កម្មវិធី Firefox វិញដើម្បីគាំទ្រនូវអ្វីដែលថ្មីដែល ក្រុមហ៊ុន Mozilla ទើបតែបង្កើតនេះផងដែរ។  

ប្រភព៖ LifeHacker
ដោយ៖ Sokea  






Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top