• Sambath
  • Moderator

7Follower

  • Sambath
Facebook Twitter Google+ Share

រឿង ៖ មនុស្ស Drama

[Copy link]
70712 0
Share
នៅក្នុងពេលបច្ចុប្បន្ននេះមនុស្សម្នាក់ៗតែងតែមានស្នេហា មិនថាមនុស្សប្រុស ឬស្រី វ័យណានោះទេ គឺភាគច្រើនហើយដែលចេះស្រលាញ់គ្នា ព្រោះពួកគេគិតថាការមានស្នេហានិងមិនធ្វើអោយពួកគេឯកាឡើយ ។

Untitled-1.jpg

ហើយក៏មានទស្សនៈមួយចំនួនទៀតថាការមានស្នេហាធ្វើអោយអោយពួកគេឡូយ ដោយសារទៅណាមកណាជាមួយមនុស្សជាទីស្រលាញ់ ដែលធ្វើអោយពួកគេមានភាពកកក្ដៅ និងទុកចិត្តបំផុតផងដែរ ។ ប៉ុន្តែពួកគេទាំងអស់នោះមិនបានគិតថាថ្ងៃក្រោយទៅជាយ៉ាងណានោះទេ ដោយអ្នកខ្លះក៏ស្រលាញ់ដល់ចូលរោងការជាមួយគ្នា តែក៏មានអ្នកមួយចំនួនទៀតក៏ខកចិត្ត ខូចចិត្ត ដោយសារតែស្នេហារបស់ពួកគេដែរ ។

រហូតដល់ពេលខ្លះ អ្នកដែលបាត់បង់ស្នេហា បានផុសពីអារម្មណ៍របស់ខ្លួនឯងនៅលើ Facebook ពីអារម្មណ៍របស់ពួកគេ ដែលគេតែងតែនិយមថា Drama ដែលជាភាសាពេញនិយមសម្រាប់ពេលបច្ចុប្បន្ននេះផងដែរ ។ មនុស្សដែលចូលចិត្ត Drama ភាគច្រើននៅចំពោះមុខមនុស្សគ្រប់គ្នា មើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែនៅក្នុងចិត្តវិញគឺមានរឿងជាច្រើនដែលលាក់ទុកក្នុងអារម្មណ៍ ដោយមិនអោយអ្នកណាម្នាក់បានដឹងឡើយ ។

អោយតែដល់ម៉ោងនៅពេលយប់ ស្របពេលអាកាសធាតុត្រជាក់ បូករួមទាំងផ្កាយបញ្ចេញពន្លឺពាសពេញមេឃ បានធ្វើអោយអារម្មណ៍កាន់តែឯការឡើងៗ  រហូតដល់ដេកមិនលក់ក៏មានដែរ ហើយក៏មានអារម្មណ៍ថាខ្លួនឯងឯកាខ្លាំងណាស់ចង់បានមនុស្សម្នាក់ដើម្បីបាននិយាយជាមួយនៅពេលដែលឯកា ប៉ុន្តែគ្មានអ្នកណាអាចមកកំដយើងឡើយ អញ្ចឹងទើបសម្រេចសរសេរពីអារម្មណ៍របស់ខ្លួនឯងនៅលើ Facebook ដើម្បីអោយបានធូរក្នុងអារម្មណ៍ និងចង់អោយមនុស្សម្នាក់បានដឹងថែមទៀតផង ( ចង់ប្រាប់អ្នកដទៃថា ទោះជាមិនមែនជាអ្វីនឹងគ្នា តែចង់បានមនុស្សម្នាក់មកនិយាយជាមួយដើម្បីប្រាប់ពីអារម្មណ៍នៅក្នុងចិត្តទៅដល់ម្នាក់ទៀត ដោយពេលនៅមុខអ្នកនិយាយថា អត់អីទេ តែនៅក្នុងចិត្ត ក្នុងបេះដូង វិញចង់ផ្ទុះទៅហើយ ព្រោះអោយតែពេលយប់ឡើងភ្នែកបិទទេ តែចិត្តនិងបេះដូងបានគិតដល់រូបអ្នក ហើយក៏ដឹងតែអោយតែគិតច្រើនពេលណាគឺដឹងតែខួរក្បាលធុនទ្រាន់ហើយមើលទៅ ហើយខួរក្បាលក៏បានបញ្ជាយើងអោយដេក ប៉ុន្តែបេះដូងមិនព្រមស្ដាប់បញ្ជាឡើយ  ហើយយើងនៅគិតម្នាក់ឯងដល់ណាទៀត ឈប់គិតច្រើនទៀតទៅ តែហេតុអ្វីបេះដូងមិនព្រមស្ដាប់បញ្ជា របស់ខួរក្បាលយើងអញ្ចឹង) ៕

និពន្ធដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top