• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

ខ្ញុំឈឺប៉ុណ្ណាក៏គេមិនដឹង

[Copy link]
71247 0
Share
Edited by Tommy at 2018-1-13 17:29

រឿងរ៉ាវស្នេហាទោះគេចយ៉ាងណាក៏មិនផុតពីអារម្មណ៍ ជាពិសេសគឺរឿងស្នេហាឈឺចាប់ ទោះខំប្រើខួរក្បាលទៅហាមបេះដូងយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចទប់ទឹកភ្នែកដែលព្យាយាមស្រក់ចេញពីខាងក្នុងមក ក្រោមអំណាចនៃការឈឺចាប់បានដែរ ហើយបើទោះបីជាងយើងគ្រប់គ្នាៗដឹងហើយឮហើយថា កាប្រើអារម្មណ៍ច្រើនជាងខួរក្បាលមិនល្អក៏ដោយចុះ តែអ្នកណាទៅឃាត់វាបាន ទ្រឹស្ដីបានត្រឹមតែទ្រឹស្ដី តែការឈឺចាប់មានឥទ្ធិពលខ្លាំងជាងទ្រឹស្ដីទៅទៀត។

ជួនកាលក៏ធុញនឹងដើរលើវិថីស្នេហា ដែលមានផ្លូវបត់តែពីគឺ ចួបនិងបែក ចុះអ្នកទាំងអស់គ្នាធុញឬអត់? ចួបបែក បែកឈឺចាប់ ឈឺចាប់ព្យាបាលរបួស ព្យាបាលហើយមិនរាងក៏ទទួលយកការចួបជាថ្មីដោយជឿជាក់ថាមិនឈឺចាប់ តែចុងក្រោយក៏នៅតែស្រក់ទឹកភ្នែកតាមអំណាចនៃចិត្តនិងពេលវេលា។ ហ៊ឹម!​... ចឹងតើពិភពលោកចាំបាច់បង្កើតការឈឺចាប់អមមកជាមួយនឹងស្នេហាធ្វើអីទៅហ្ន?

cover.jpg

អារម្មណ៍ស្នេហាពិបាករ៉ាយរ៉ាប់ណាស់ ខ្ញុំគ្រាន់តែស្គាល់គេម្នាក់នោះក៏ធ្វើឱ្យចិត្តរបស់ខ្ញុំសប្បាយ ទោះដឹងគេស្រលាញ់ឬមិនស្រលាញ់វិញក៏ដោយ ឱ្យតែបាននៅក្បែរគឺមានអារម្មណ៍ថាកក់ក្ដៅ។ ចុះបើកក់ក្ដៅនិងសប្បាយចិត្តហើយហេតុអ្វីពេលនេះខ្ញុំហូរទឹកភ្នែក? ក្នុងលោកគ្មានអ្វីដែលមានតែផលអត់ហេតុនោះទេ! គឺគេម្នាក់គត់ដែលធ្វើឱ្យខ្ញុំឈឺចាប់ គឺគេតែម្នាក់គត់ដែលធ្វើឱ្យខ្ញុំស្រលាញ់? ហេតុអ្វីខ្ញុំត្រូវស្រលាញ់គេតែម្នាក់ឯង? ស្រលាញ់មនុស្សម្នាក់ពេលដឹងថាគេមិនស្រលាញ់ខ្លួនវិញ គឺពិតជាឈឺចាប់ ឈឺចាប់ពិបាកនឹងប្រាប់ខ្លាំងណាស់ ខ្ញុំមិនដឹងប្រាប់អ្នកទាំងអស់គ្នាថាម៉េចនោះទេ មានតែទឹកភ្នែកដែលខ្ញុំយំសើមអស់ខ្នើយពីរបីមកបញ្ជាក់ពីអារម្មណ៍ឈឺចាប់។ ក្រែងគេថាស្នេហាជាការផ្ដល់ឱ្យអ្ហី? ហេតុអ្វីចាំបាច់ទាមទារ? ហេតុអ្វីចាំបាច់ស្រលាញ់មនុស្សម្នាក់ ត្រូវម្នាក់ទៀតស្រលាញ់យើងវិញ? ហ៊ឹម! នេះគ្រាន់តែជាទ្រឹស្ដីដែលខួរក្បាលរបស់ខ្ញុំបានហាមមកប៉ុណ្ណោះ ខ្ញុំចេះតាមតែសៀវភៅ តែការពិតខ្ញុំហាមបេះដូងខ្លួនឯងមានបានណា ខ្ញុំមិនដឹងទេ! ខ្ញុំដឹងត្រឹមថា ស្រលាញ់មនុស្សម្នាក់ចង់ឱ្យគេស្រលាញ់ខ្ញុំវិញដូចគ្នា ខ្ញុំមិនខ្វល់ឈឺក្បាលជាមួយទ្រឹស្ដីស្នេហាអីនោះទេ?

ពេលនៅក្បែរគេ ខ្ញុំខំធ្វើជាមនុស្សពិសេសរបស់គេ ខំធ្វើល្អជាមួយគេសព្វបែបយ៉ាង តើគេពិតជាមើលមិនឃើញពីចិត្តស្រលាញ់របស់ខ្ញុំទេអ្ហ? ឬក៏គេធ្វើជាបិតភ្នែកធ្វើជាមើលមិនឃើញ បានជាគេហ៊ានបណ្ដើរសង្សាររបស់គេមកឱ្យខ្ញុំឃើញ? ហេតុអ្វីគេលាក់បាំងនឹងខ្ញុំ? ហេតុអ្វីមិនប្រាប់ថាខ្លួនមានសង្សារ? មនុស្សប្រុសសុទ្ធតែចឹងមែនអត់? គ្មានអ្នកណាសារភាពថាខ្លួនមានសង្សារ រហូតធ្វើឱ្យខ្ញុំទន់ចិត្ត រហូតយល់ច្រលំ ខំធ្វើល្អត្រលប់ទៅគេវិញទាំងលង់ខ្លួនជ្រៅបែបនេះ?

ពេលនេះថ្ពាល់របស់ខ្ញុំកំពុងមានកម្ដៅក្ដៅតិចៗ វាប្រហែលជាត្រូវបានគ្របដណ្ដប់ដោយទឹកភ្នែកដ៏រហាមរបស់ខ្ញុំ ហើយក្បាលក៏ចង់ធ្ងន់តិចៗក្រោមអំណាចនៃស្រា។ តើខ្ញុំចេះផឹកស្រា? ខ្ញុំអត់ចេះផឹកស្រាទេ តែបន្ទាប់ពីស្គាល់មនុស្សប្រុសម្នាក់នោះ ស្រាក៏ក្លាយជាមិត្តភក្ដិនឹងខ្ញុំ ខ្ញុំផឹកស្រាដ៏ល្វីងចត់លែងពិបាកលេបដូចមុនទៀតហើយ ព្រោះអារម្មណ៍ស្នេហាខកចិត្តរបស់ខ្ញុំល្វីងចត់ជាងស្រាទៅទៀត ខ្ញុំលែងស្រវឹងហើយ ព្រោះបេះដូងរបស់ខ្ញុំពុលឆ្អែតនឹងទង្វើរបស់មនុស្សប្រុសម្នាក់នោះ ពល់ឡើងវ៉ល់តែម្ដង។ ពីមុនខ្ញុំឆ្ងល់ថា ហេតុអ្វីមនុស្សខូចចិត្តបែរជាផឹកស្រា ពេលនេះខ្ញុំយល់ហើយ ស្នេហានិងស្រាគឺដូចគ្នា ស្នេហាធ្វើឱ្យអារម្មណ៍រំភើប សប្បាយរីករាយ ពោរពេញដោយសុភមង្គល រីឯស្រាធ្វើឱ្យអារម្មណរវើរវាយសប្បាយទៅតាមសារធាតុស្រវឹងរបស់វា ហើយរសជាតិរបស់ស្រានិងស្នេហាក៏ដូចគ្នាដែរ គឺស្រាពេលលេបចូលក្នុងមាត់វាធ្វើបាបក្រពះ ថ្លើម តម្រងនោម និងគ្រឿងក្នុងជាច្រើនទៀត រីឯស្នេហាវិញ ពេលបាក់តេរីស្នេហារត់ជ្រាបសព្វគ្រប់រាងកាយហើយ ដល់ពេលវេលាណាមួយ វានឹងចាប់ផ្ដើមធ្វើទុក្ខបុកម្នេញសឹងផ្ដាច់យកជីវិតរបស់យើងម្ដងៗ។

ខ្ញុំឈឺចាប់ប៉ុណ្ណាក៏ប្រហែលគេមិនដឹង ហើយគេក៏ប្រហែលជាមិនខ្លាចខ្ញុំឈឺចាប់នោះដែរ បើមិនអ៊ីចឹងទេ គេក៏មិនមានសង្សាររួចទៅហើយ ហើយលាក់បាំងនឹងខ្ញុំដែរ។ ខ្ញុំលែងហ៊ានខឹងគេហើយ តែខ្ញុំខឹងខ្លួនឯង ខឹងមើលមនុស្សខុស ខុសហើយខុសទៀត ខុសឥតល្ហែ។

ដោយ៖ Riya
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top