• Queenco
  • Moderator

6Follower

  • Queenco
Facebook Twitter Google+ Share

គួរធ្វើអ្វីខ្លះ ដើម្បីឲ្យប្តីប្រពន្ធកាន់តែមានសុភមង្គលក្រោយរៀបការ?

[Copy link]
9646 0
Share
ជីវិតប្តីប្រពន្ធមិនមែនជាការងាយស្រួលទេ មានប្តីប្រពន្ធខ្លះរស់នៅមិនចុះសម្រុងគ្នា ខ្លះទៀតប្តីប្រពន្ធខ្វះការអត់អោនអធ្យាស្រ័យគ្នា។ ប្រសិនប្តីប្រពន្ធអាចអនុវត្តតាមចំណុចសំខាន់ៗដូចខាងក្រោមនេះ ៖

Untitled-1.jpg

១. ប្តីប្រពន្ធចូលគេងស្របពេលគ្នា
នៅពេលប្តីប្រពន្ធចូលគេងតំណែលគ្នាពិតជារឿងដ៏ត្រឹមត្រូវ ព្រោះប្តីប្រពន្ធអាចសំណេះសំណាលគ្នាមុនពេលគេងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធ។

២. ការដើរកាន់ដៃគ្នា
ការបង្កើនភាពស្និទ្ធស្នាល ការកាន់ដៃគ្នាវាពិតជាសញ្ញាមួយនៃការផ្តល់សេចក្តីស្រឡាញ់ឲ្យគ្នាគ្រប់ទីកន្លែង ព្រមទាំងមានភាពកក់ក្តៅថែមទៀតផង។

៣. មានការជឿទុកចិត្តគ្នា និងការអត់អោនអធ្យាស្រ័យគ្នា
ចំពោះការទុកចិត្តគ្នា និងការអត់អោនឲ្យគ្នាវាពិតជាសំខាន់ណាស់សម្រាប់ជីវិតប្តីប្រពន្ធ។ មួយវិញទៀត ប្តីប្រពន្ធត្រូវចេះដោះស្រាយពេលជួបបញ្ហាម្តងៗ។

៤. អោបគ្នាដើម្បីផ្តល់ភាពកក់ក្តៅឲ្យគ្នាពេលត្រឡប់មកពីធ្វើការ
ទង្វើបែបនេះអាចធ្វើឲ្យប្តីប្រពន្ធមានអារម្មណ៍ថា ជីវិតអាពាហ៍ពិពាហ៍មួយនេះពិតជាផ្តល់នូវសុភមង្គលមែន។

៥. និយាយពាក្យថា “ខ្ញុំស្រឡាញ់អ្នក” និងពាក្យ “អរុណសួស្តី” ជាមួយគ្នាជារៀងរាល់ថ្ងៃ
ពាក្យទាំងនេះមិនអាចធុញសម្រាប់ជីវិតប្តីប្រពន្ធបានទេ តែផ្ទុយទៅវិញពាក្យទាំងនេះកាន់តែធ្វើឲ្យប្តីប្រពន្ធកាន់តែស្រឡាញ់ និងយល់ចិត្តគ្នាថែមទៀតផង។

ប្រែសម្រួល៖ Queenco
ប្រភព៖ lifehack
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top