• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

គន្លឹះទាក់ទាញស្វាមីកុំឲ្យមានស្រីផ្សេង និងលង់ស្រលាញ់ភរិយាលើសដើម

[Copy link]
69364 0
Share
ភរិយាមួយចំនួនរកគ្រប់មធ្យោបាយយ៉ាងណាដើម្បីផ្គាប់ចិត្តស្វាមី ឲ្យស្វាមីស្រលាញ់ ស្និទ្ធស្នាល និងគ្មានស្រីផ្សេងជាដើម។ តើគន្លឹះអ្វីខ្លះដើម្បីអាចផ្គាប់ចិត្តស្វាមីបាន និងឲ្យស្វាមីលង់ស្រលាញ់លើសដើម?

Untitled-1.jpg

១. មិននាំទុក្ខ និងរឿងមិនបានការចូលផ្ទះ
ដាច់ខាតកុំនាំទុក្ខដល់ស្វាមី គួរដោះស្រាយបញ្ហាដោយខ្លួនឯង និងធ្វើរឿងអ្វីដែលល្អៗប្រសើរជាង។

២. យល់ពីអារម្មណ៍ប្តីខ្លះផង
មនុស្សស្រីមួយចំនួនយល់តែពីអារម្មណ៍ខ្លួនឯង រករឿងប្តីខុសទំនង។ គួរតែទុកពេលវេលាសម្រាប់ប្តីខ្លះទើបសមជាភរិយាល្អ។

៣. កុំហូរហែជាមួយបុរសៗ
នារីមួយចំនួនទោះមានស្វាមីរួចហើយក៏នៅតែប្រឹងទាក់ទាញភ្នែកពីបុរសៗដទៃ ទាំងមិនបានគិតពីអារម្មណ៍ប្តីបន្តិចសោះឡើយ។

៤. រៀបចរិតសមជាមនុស្សស្រី និងសមជាភរិយា
ចរិតពេលអ្នកមានស្វាមី វាមិនដូចជីវិតនៅលីវនោះទេ។ គួរធ្វើជាភរិយាដែលមានចរិតចាស់ទុំ ងាយចុះសម្រុង និងទទួលបានពីការរាប់អានពីមនុស្សជុំវិញជាដើម។

៥. តុបតែងខ្លួនឲ្យទាក់ទាញសម្រាប់ស្វាមី
ពាក្យថាតុបតែងខ្លួនឲ្យទាក់ទាញស្វាមី មិនមែនជាការស្លៀកពាក់សិុចស៊ីអីនោះទេ គ្រាន់តែតុបតែងឲ្យសមរម្យ និងស្អាតបាត។


ប្រសិននារីៗជាភរិយាអនុវត្តន៍តាមវិធីទាំងនេះ ប្រាកដជាស្វាមីអ្នកមិនទៅមានស្រីខាងក្រៅ និងភ្លេចផ្ទះសំបែងបានឡើយ។

អត្ថបទ៖​ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top