• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

បើអាចធ្វើរឿងទាំងនេះបាន ប្តីប្រពន្ធនឹងសប្បាយចិត្តគ្រប់ពេលរាល់ថ្ងៃតែម្តង

[Copy link]
68852 0
Share
ប្តីប្រពន្ធមួយចំនួនរស់នៅជាមួយគ្នាដោយមានការឈ្លោះគ្នា ប្រច័ណ្ឌ និងមិនចេះអត់អោនឲ្យគ្នា។ ដូចនេះប្រសិនប្តីប្រពន្ធគ្រប់រូបអាចរស់នៅជាមួយគ្នាដោយគ្មានការឈ្លោះប្រកែកគ្នា នោះធ្វើឲ្យជីវិតក្រោយរៀបការមានភាពសប្បាយរីករាយបានគួរតែអនុវត្តតាមចំណុចខាងក្រោមនេះ​ ៖

Untitled-1.jpg

១. បណ្តើរគ្នាពីរនាក់រាល់ថ្ងៃ
កាលណាប្តីប្រពន្ធចេញទៅធ្វើការបាត់ពីផ្ទះទាំងពីរនាក់ ពិតជាមានផលប្រយោជន៍ជាច្រើនដូចជា ទទួលបានប្រាក់ចំនូលទាំងសងខាង មិនពិបាកក្នុងបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ។

២. ទំនាក់ទំនងដ៏ស្អិតរមួតជាមួយគ្នា
មិនថាពេលត្រឡប់ពីបំពេញងារហត់នឿយ ឬរវល់ខ្លាំងជាមួយការងារប៉ុណ្ណានោះទេ អ្នកទាំងពីរត្រូវមានការសួរនាំគ្នាទើបអាចឲ្យជីវិតអាពាហ៍ពិពាហ៍អ្នកទាំងពីរមិនសាបសូន្យ។

៣. ដាច់ខាតមិនត្រូវនិយាយអាក្រក់ពីគ្នា
ទោះប្តីប្រពន្ធអាក្រក់ឬខុសអ្វីក៏ដាយ អ្នកមិនត្រូវនិយាយអាក្រក់រឿងគ្រួសារទៅប្រាប់អ្នកផ្សេងនោះទេ។ ផ្ទុយទៅវិញប្តីប្រពន្ធតែមានការយល់យោគនិងដោះស្រាយបញ្ហាជាមួយគ្នាទើបជាការប្រសើរ។

៤. ឲ្យតម្លៃគ្នា
ប្តីប្រពន្ធមិនត្រូវចែករំលែករឿងក្នុងគ្រួសារទៅឲ្យអ្នកណាស្តាប់ទេ។ មួយវិញទៀត អ្នកមិនត្រូវមានការឈ្លោះប្រកែកគ្នានៅមុខអ្នកដទៃទេ ព្រោះវាធ្វើឲ្យបាត់តម្លៃប្តីប្រពន្ធ៕

ប្រែសម្រួល៖ Queenco
ប្រភព៖ lovequotes
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top