• Rose
  • V1

2Follower

  • Rose
Facebook Twitter Google+ Share

បេះដូងចាញ់ត្រជាក់

[Copy link]
68180 0
Share
ឱ្យតែខែត្រជាក់មកដល់ម្ដងៗខ្ញុំខ្លាចជាងខែណាៗទាំងអស់ ព្រោះរងាកាយខ្ញុំនៅអាចទ្រាំបាន តែបេះដូងរបស់ខ្ញុំរងាគឺពិបាកទ្រាំណាស់...
ចុះបេះដូងរបស់ប្រិយមិត្តវិញតើចាញ់អាកាសធាតុដូចជាខ្ញុំដែរឬទេ?

បេះដូងចាញ់ត្រជាក់.jpg

ខែនេះជាខែធ្នូ ខ្ញុំមិនចូលចិត្តខែនេះជាងគេក្នុងចំណោមខែទាំង១២ គឺថាត្រូវឆ្លងឆ្នាំផង បុណ្យគ្រិស្ដម៉ាសស្អីហ្នឹងផង ធៀបការក៏ច្រើន ម៉្យាងជាខែចុងបញ្ចប់នៃឆ្នាំផង ហើយអ្វីដែលបញ្ចប់គឺតែងតែធ្វើឱ្យចិត្តរបស់ខ្ញុំស្រងេះស្រងោច និងដែលដែលសំខាន់នោះគឺជាខែត្រជាក់តែម្ដង ពិសេសៗនៅតំបន់ភ្នំ ហើយនៅទីក្រុងឯណេះវិញក៏ត្រជាក់មិនណយដែរ។ មនុស្សគ្រប់គ្នាប្រហែលជាត្រេកត្រអាលនឹងអាកាសធាតុដ៏រងាដូចទឹកកកនាខែនេះ តែខ្ញុំវិញមិនអ៊ីចឹងនោះទេ ព្រោះខ្ញុំ Single ហើយ Single គឺអត់គូ តែអត់គូគឺឯកា ដឹងអ្ហេ៎? មនុស្សឯការងាខ្លាំងអ្ហាណា៎ រងាខ្លាំងជាងមនុស្សមានគូព្រោះរាងកាយរងា មិនញាក់ញ័រដល់បេះដូងរងារនោះទេ៎។ ជៀសមិនផុតពីខែត្រជាក់ ហើយក៏គេចមិនផុតពីស្រុកខ្មែរ ខ្ញុំក៏ទ្រាំរស់នៅជាមួយប្រជាជនរាប់លាននាក់ទៀតតាមធម្មតាចឹងទៅ។ ព្រឹកនេះរៀបចំខ្លួនទៅធ្វើការ ត្រជាក់ពេកក៏ដាំទឹកក្ដៅងូត ហើយក៏បើកកូន Speaker ស្ដាប់បទចម្រៀង ដើម្បីកំដរខែរងា និងកំដរជីវិតដ៏ត្រជាក់បែកផ្សែងនេះ រួចខ្ញុំក៏ចាត់ទុកថាវាជាក្ដីសុខតូចមួយនាវេលាព្រឹកនេះ។

...ក្នុងលោកនេះពិតជាមានស្នេហ៍ស្មោះ អូនដឹងទេថាបងស្រលាញ់អូន ស្នេហានេះពិតជាមិនចេះសាបសូន្យ សូមឱ្យអូនហ៊ានស្រលាញ់បង ក្នុងលោកនេះពិតជាមានស្នេហ៍ស្មោះ ស្រលាញ់អូនជាងអូនស្រលាញ់បង បេះ...ដូង....អូ...ៗ&^%$#&++|(*&&*

ចាំមិនខុសទេគឺបទ ស្នេហ៍ស្មោះពិតជាមាន ហើយអ្នកណាចង្រៃម៉្លេះមកដាក់បទហ្នឹងក្នុង Memory របស់ខ្ញុំ ក្ដៅចិត្តទាំងព្រឹកហ្មង ម៉េចមិនឮទៀតទៅ បោកផ្ទប់នឹងជញ្ជាំងប៉ុណ្ណឹងហើយ។ ស្នេហ៍ស្មោះស្អី ក្នុងលោកនេះពិតមានស្នេហ៍ស្មោះស្អី បោកគេឱ្យសុទ្ធ ក្នុងលោកហ្នឹងគ្មានស្នេហ៍ស្មោះទេ សាកមើល៍ទៅមើល៍... មនុស្សនិយាយពាក្យស្រលាញ់ទាំងចិត្តស្រលាញ់មានរយៈពេលខ្លីហ្នឹង យូរទៅអារម្មណ៍ស្រលាញ់ក៏សាបរលាប រីឯសន្យាស្នេហ៍ គ្រាន់តែធ្វើឱ្យដៃគូម្ខាងមានទំនុកចិត្ត ជឿជាក់ហ្នឹង ចុងក្រោយមានអី? គឺម្នាក់ទៀតរីងរៃទ្រាំចាំ ចុកចាប់ព្រោះម្នាក់ទៀតមិនគោរពសន្យាចឹងទៅ។ តែថាទៅពិបាកដែរ កុំថាឡើយគ្មានស្នេហ៍ស្មោះ សូម្បីយុត្តិធម៌ក្នុងស្នេហាក៏គ្មានដែរ ដូចយើងស្រលាញ់មនុស្សម្នាក់ខ្លាំងចឹង ធ្វើគ្រប់យ៉ាង លះបង់ឡើងអស់ពីខ្លួន ចុងក្រោយម្នាក់នោះអរគុណចិត្តស្នេហ៍របស់យើង ហើយទៅស្រលាញ់អ្នកផ្សេង ហើយអ្នកផ្សេងនោះមិនស្រលាញ់គេទៀត ចឹងហើយទៅរកស្នេហ៍ស្មោះមកពីណាបានទៅ គ្រប់យ៉ាងគ្រាន់តែរូបបំភាន់ភ្នែក ជាអារម្មណរំភើបឈួលនៃបេះដូងមួយពេលហ្នឹង ហើយវាក៏រសាត់ទៅវិញតាមពេលវេលា។

ហ៊ឹម! តប់ប្រមល់បាត់... ឆ្កួតអីទៅយកស្នេហាមកគិតក្នុងខួរក្បាល។ ខួរក្បាលខ្ញុំគ្មានអង់ទីគ័រស្នេហាទេ៎ ចឹងហើយឱ្យតែគិតឬពាល់អារម្មណ៍ស្នេហាម្ដងៗ រោគតានតឹងចាប់ផ្ដើមពើតឡើងភ្លាមៗ។
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top