Facebook Twitter Google+ Share

រឿងពិតរបស់ពួកខ្ញុំ

[Copy link]
66569 0
Share
រឿងរបស់ខ្ញុំជាការពិត ចិត្តខ្ញុំមិនទូលាយ ដែលឃើញមនុស្សដែលខ្ញុំស្រឡាញ់ទៅពាក់ព័ន្ធនឹងអ្នកដទៃនោះទេ ហើយខ្ញុំក៏មិនចូលចិត្តឱ្យគេមករញ៉េរញ៉ៃនឹងមនុស្សរបស់ខ្ញុំដែរ ហើយគ្រប់ពេលយើងក៏តែងតែសោះកក្រោះ មុខក្រញូវ មិននិយាយរកគ្នា តែដឹងអត់ថាវាមិនបានយូរទេ ព្រោះតែចិត្តស្រឡាញ់ អារម្មណ៍នឹកគិត និងបារម្ភ ដែលទាំងអស់នេះបានជម្រុញឲ្យយើងត្រូវតែយកចិត្តទុកដាក់រវាងគ្នា ។

រឿងពិតរបស់ពួកខ្ញុំ.jpg

ពួកយើងឈ្លោះគ្នាមិនយូរទេ គឺឈ្លោះពេលព្រឹកត្រូវពេលថ្ងៃ ខឹងពេលថ្ងៃ និយាយគ្នាពេលល្ងាច បើនៅក្រៅគឺត្រូវទិញអីយកមកផ្ញើគ្នាពេលត្រឡប់មកវិញ ។ ពិតជាកំពូលគូស្នេហ៍ហើយនេះ អត់និយាយគ្នាសុខៗក៏ស្រាប់តែមកនិយាយគ្នាវិញ ធ្វើដូចអត់មានរឿងអីកើតឡើងអញ្ចឹងដែរ ។

នេះហើយ ដែលគេហៅថា ការស្រឡាញ់ពិតប្រាកដដែលពួកយើងបានប្រគល់ទៅឲ្យគ្នាក្នុងនាមជាមនុស្សពីរនាក់ដែលស្រលាញ់ស្ទើរតែបាត់មុខមិនបាន ។ ហើយថ្ងៃមួយខ្ញុំនឹងបង្ហាញនូវរឿងពិតមួយនេះទៅកាន់មនុស្សដែលខ្ញុំស្រលាញ់ឲ្យបានដឹងពីទឹកចិត្តរបស់ខ្ញុំដែលពិតជាស្រលាញ់គេខ្លាំងមែនទែន ៕

អត្ថបទ៖ Jirayu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top