• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

៩ចំណុច ដើម្បីការសិក្សាជោគជ័យប្រកបដោយប្រសិទ្ធិភាព

[Copy link]
67529 0
Share
ជាការពិតណាស់ការសិក្សារៀនសូត្រមានវិធីសាស្ត្រ ឬក៏គន្លិះជាច្រើនសម្រាប់បុគ្គលម្នាក់ក្នុងការៀន។​ ក្នុងសតវត្សទី២១នេះមានឧករណ៍ទាន់សម័យ ឯកសារអេឡិចត្រូនិច បណ្ណាល័យទំនើបៗជាច្រើនដែលសុទ្ធតែបម្រើអោយការសិក្សារបស់យើងយ៉ាងរលូន និងសម្បូរបែប។ ខាងក្រោមនេះយើងនឹងលើកយកគន្លិះ និងជំនាញទាំង១០ដែលយើងគួរតែមានក្នុងខ្លួនដើម្បីការសិក្សារបស់យើងបញ្ចប់ទៅដោយជោគជ័យ និងប្រកបដោយគុណភាព។

Untitled-1 copy.jpg

១. ការអាន
អានជាផ្លូវមួយដែលនាំអោយយើងទៅចាប់យកចំណេះដឹងសព្វគ្រប់សារពើបាន។ អានច្រើនអាចធ្វើអោយយើងអាចធ្វើការវិភាគបានច្រើន អាចសរសេរ និងអាចដោះស្រាយបញ្ហាយ៉ាងច្រើនដោយពឹងលើចំណេះដឹងដែលអាននុះ។

2.jpg

២. ការវាយអត្ថបទ
នៅពេលដែលយើងប្រើអេក្រង់ Touch screen ច្រើនពេកយើងនឹងភ្លេចជំនាញមួយនេះ។ ចូរហ្វឹកហាត់វាឡើងវិញ យើងនឹងប្រើវាច្រើនក្នុងការសិក្សាដូចជាធ្វើការងារសាលាដែលត្រូវរៀបចំឯកសារជាអេឡិចត្រូនិក, ការធ្វើការនៅតាមស្ថាប័ននានាជាច្រើន និងអាចអោយយើងចងក្រងមេរៀនឬចំណេះដឹងផ្សេងសម្រាប់ទុករៀនថ្ងៃក្រោយផងដែរ។

៣. ការសរសេរ
ការសរសេរវាបញ្ហញពីភាពផ្លូវការ។ នៅពេលយើងហ្វឹកហាត់ជំនាញមានន័យថាយើងកំពុងរំលឹកយកមេរៀនទាំងឡាយប្រើ និងវិភាគឡើងវិញនឹងធ្វើអោយប្រសិទ្ធភាពខួរក្បាលរបស់យើងកាន់តែមានឥទ្ធិពល។ វានឹងមិនធ្វើអោយយើងឧស្សាហ៍ប្រលងធ្លាក់ផងដែរ។​

3.jpg

៤. ទំនាក់ទំនង
ហ្វឹកហាត់ការទំនាក់ទំនងរបស់អ្នក កុំនៅស្ងៀមសិក្សាតែម្នាក់ឯង សេពគប់ជាមួយអ្នកសិក្សាទាំងឡាយយើងនឹងដឹងវិធីសាស្ត្ររៀនកាន់តែច្រើន ការពិភាគវែកញែកអំពីមេរៀន និងលំហាត់ទាំងឡាយ។ ជំនាញនេះនឹងធ្វើអោយការសិក្សារបស់យើងរីកចំរើនយ៉ាងឆាប់រហ័ស។

៥. ស្វែងរកប្រភពនៃការសិក្សា
មិនត្រូវរៀនតែតាមសៀវភៅតែមួយមុខ ត្រូវស្វែងរកការរៀនវគ្គខ្លីបន្ថែម, ជំនាញ soft skill (ផ្នែកអភិវឌ្ឍន៍ការគិត), បណ្ណាល័យ និងអ្វីដែលពិសេសនោះគឺអ៊ីនធរណេតដែលជាប្រភពមិនចេះរីងស្ងួតនោះ។

6.jpg

៦. ឧបករណ៍ឆ្លាតវៃ
បច្ចុប្បន្នការការរៀនគឺសម្បូរបែប ដូចនេះយើងក៏ត្រូវមានឧបករណ៍ទំនើបដើម្បីរៀនផងដែរដូចជា៖ កុំព្យូទ័រយួរដៃ (Laptop), ទូរសព្ទឆ្លាតវ័យ (smart phone), iPad និងឧបករណ៍ Ebook reader ជាដើម។

៧. ការចូលរួមសិក្ខាសាលា និងកម្មវិធីសង្គមនានា
ការចូលរួមទាំងនោះនឹងអាចអោយយើងដឹងដឹងពីចណេះដឹងថ្មីៗ និងតម្រូវការរបស់សង្គមបច្ចុប្បន្ន វាងាយអោយយើងហ្វឹកហាត់ជំនាញទាំងនោះដើម្បីបំពេញតម្រូវការបច្ចុប្បន្នបាន។

៨. របបអាហារ និងការហាត់កីឡា
អ្នកសិក្សារទាំងឡាយមិនគួរភ្លេចឡើយពីអាហារទាំងបី៖ អាហារថាមពល, អាហារសាងសង់ និងអាហារការពារ។ របបអាហារជារឿងស្នូលដែលអ្នកសិក្សាគួរគិតគូរចាំបាច់ និងលេងកីឡាអោយបានទៀតទាត់។

9.jpg

៩. រីករាយ
ចូរធ្វើខ្លនអោយស្រស់ថ្លា និងរីករាយដើម្បីទទួលយកចំណេះដឹងថ្មីៗ។ យើងមិនអាចរៀនចូនោះទេប្រសិនបើយើង រសាប់រសល់, តប់ប្រម៉ល់ ឬក៏ធុញទ្រាន់នោះ។

ប្រែសម្រួល៖ Tommy
ប្រភព៖ how-to-study
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top