• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

១៣ចំណុច បង្កើនសមត្ថភាពខួរក្បាលក្នុងការចងចាំ

[Copy link]
68732 0
Share
នៅក្នុងសម័យបច្ចេកវិទ្យា ការពឹងផ្នែកទៅលើការប្រើឧបករណ៍ទំនើបៗ ប្រព័ន្ធអ៊ីធរណេតដ៏សម្បូរបែប បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើការចងចាំ និងសមត្ថភាពខួរក្បាលរបស់មនុស្សយើងជាច្រើន។ យើងមានចំណុចល្អៗចំនួន១៣ ដើម្បីដាស់ខួរក្បាលរដែលកំពុងដេកលក់បស់លោកអ្នកមកវិញ ហើយទាញយកសក្កដានុពលរបស់វាប្រើប្រាស់អោយបានច្រើនតាមដែលលោកអ្នកត្រូវការ ដូចខាងក្រោម៖

improve your brain.jpg

1. ធ្វើសមាធិជារៀងរាល់ថ្ងៃ

1.jpg

អ្នកអាចនឹងសើចពេលលឺថាធ្វើសមាធិ តែវានឹងធ្វើអោយអ្នកទៅដល់រលកជ្រៅមួយនៃខួរក្បាល អាចអោយយើងបង្កើនការផ្តោតអារម្មណ៍និងបង្កើនការគេងអោយស្កប់ស្កល់។ ចំណាយពេល 15 ទៅ 30 នាទីជារៀងរាល់ថ្ងៃការខ្វល់ខ្វាយ និងភាពតប់ប្រមល់និងរសាត់ចេញបានយ៉ាងប្រសើរ។ ពេលព្រឹកជាពេលដ៏ល្អសម្រាប់ធ្វើវា ឬពេលណាក៏បានដូចជាពេលមានអារម្មណ៍តានតឹងខ្លាំង ពេលសម្រាកអាហារថ្ងៃត្រង់ ឬចុងបញ្ចប់នៃថ្ងៃធ្វើការរបស់អ្នក។

2. លំហាត់ប្រាណអោយបានទៀតទាត់ (ហាត់ទូទៅ ឬយូហ្គា-Yoga, )

2.jpg

ការស្រាវជ្រាវបានបង្ហាញថាការធ្វើលំហាត់ប្រាណអាចជួយប៉ះប៉ូវដល់ការធ្លាក់ចុះនៃការយល់ដឹង និងការចងចាំ កាត់បន្ថយភាពតានតឹង ធ្វើអោយអារម្មណ៍យប្រសើរឡើង។ ហាត់អោយបាន 150 នាទីក្នុងមួយសប្តាហ៍ជាមធ្យម ហើយ 75 នាទីមួយសប្តាហ៍សម្រាប់ការហាត់មានសកម្មភាពខ្លាំងក្លាដូចជាការរត់។  
ហាត់យូហ្គាគឺបង្កើនកម្លាំង សរសៃឈាមដើរស្រួល ការកាត់បន្ថយស្ត្រេស កាត់បន្ថយការថប់បារម្ភ កាត់បន្ថយការធ្លាក់ទឹកចិត្ត ហើយថែមទាំងការពារខួរក្បាលមិនអោយចាស់តាមអាយុយើងនោះឡើយ។ បើតាមការស្រាវជ្រាវយូហ្គាការពារការធ្លាក់ចុះជាចម្បងនៅក្នុងខួរក្បាលអឌ្ឍគោលខាងឆ្វេង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍វិជ្ជមាន ដូចជាសេចក្តីត្រេកអរ និងសុភមង្គល។

3. គេងអោយបានគ្រប់គ្រាន់

3.jpg

ជាមធ្យមមនុស្សពេញវ័យត្រូវការគេងរវាង 7.5 ទៅ 9ម៉ោង​នៅពេលយប់ រីឯកុមារនិងក្មេងជំទង់ត្រូវការកាន់តែច្រើន (ចន្លោះពី 8.5 និង 18 ម៉ោងអាស្រ័យលើអាយុរបស់ពួកគេ)។ ការគេងមិនបានស្កប់ស្កល់នោះយើងនឹងមានភាពតានតឹង, ការថប់បារម្ភ, ការចងចាំថយចុះ។ ត្រូវសម្រួលខ្លួន ឬធ្វើខ្លួនអោយនៅទំនេរ 30 នាទីសឹមគេង។ ជៀសវាងការសម្លឹងមើលអេក្រង់ (កុំព្យូទ័រ, ទូរទស្សន៍, ទូរស័ព្ទ) មុនពេលគេង។

4. សើចអោយបានច្រើន

4.jpg

ការសើចសប្បាយអាចជួយបង្កើនការចងចាំរយៈពេលខ្លីសម្រាប់មនុស្សក្នុងវ័យចំណាស់។ នៅពេលសើច ខួរក្បាលបានបង្កើនអរម៉ូន endorphins និងបង្កើនប្រព័ន្ធភាពស៊ាំ, បន្ថយភាពតានតឹង និងធ្វើឱ្យប្រសើរឡើងការចងចាំក្នុងចំណោមមនុស្សគ្រប់វ័យទាំងអស់។

5. កាត់បន្ថយការប្រើឧបករណ៍អេឡិចត្រូនិច

5.jpg

ង្កើនសុខភាពខួរក្បាល និងជួយក្នុងការគិតបន្ថែមទៀតយ៉ាងខ្លាំងបន្ថែមទៀត។ លើសពីនេះភ្នែករបស់យើងក៏មិនសូវប៉ះពាល់ផងដែរ។

6. ផឹកទឹកអោយបានគ្រប់គ្រាន់

6.jpg

ខួរក្បាលត្រូវបានបង្កើតឡើងប្រហែល 80% នៃទឹក។ នៅពេលដែលខួរក្បាលរបស់អ្នកខ្សោះជាតិទឹករ៉ាំរ៉ៃគឺវាមិនដំណើរការបានត្រឹមត្រូវ ហើយការចងរឹតតែថមថយឡើង។

7. របបអាហារ

អាហារសំខាន់ខ្លាំងណាស់ ប្រសិនបើរាងកាយយើងឈឺ ឬក៏ហេវហត់យើងនឹងមិនអាចបំពេញការងារអ្វីបានល្អនោះទេ កុំថាឡើយទៅចងអ្វីនោះ។ គប្បីបរិភោគអារហារទាំងបីក្រុមអោយបានគ្រប់គ្រាន់គឺ អាហារការពារ ការអាហារថាមពល អាហារសាងសង់។ ហើយចំណុចមួយចំនួនគួរដឹងគឺ៖
- បរិភោគអាហារដែលប្រឆាំងសារធាតុប្រឆាំងអុកស៊ីដកម្ម គឺជំនួយពិសេសក្នុងការការពារខួរក្បាល និងកាត់បន្ថយផលប៉ះពាល់នៃជំងឺបាត់បង់ការចងចាំ និងជំងឺវង្វេង។ បរិភោគផ្លែទំពាំងបាយជូរ ផ្លែទទឹមគឺអាចទប់ស្កាត់សារធាតុនេះបាន។

7.jpg

- កាត់បន្ថយការប្រើជាតិកាហ្វេអ៊ីនច្រើន ធ្វើអោយមានភាពតានតឹង, បង្កើនការថប់អារម្មណ៍
- ផឹកតែ ពីរទៅបីពែងក្នុងមួយថ្ងៃទាំងតែក្តៅឬត្រជាក់ អាចជួយបង្កើនការចងចាំ និងពង្រឹងការផ្តោតអារម្មណ៍។ តែក៏មានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មផងដែរ។
- បរិភោគសូកូឡាខ្មៅ គឺមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរែធម្មជាតិជាច្រើនរួមទាំងជាតិកាហ្វេអ៊ីនដើម្បីបង្កើនការផ្តោតអារម្មណ៍ និងការផ្តោតអារម្មណ៍និងការជំរុញអារម្មណ៍ផងដែរ។

8. យកចិត្តទុកដាក់អ្វីៗនៅជុំវិញ

8.jpg

ការផ្ចង់អារម្មណ៍ ឬផ្ដោតអារម្មណ៍ដើម្បីស្វែងយល់ទៅលើអ្វីមួយដូចជាពណ៌ ក្លិន ប្រជាជន អាកាសធាតុ របៀបរស់នៅនឹងធ្វើអោយយើងស្វែងរកបាននូវចំណេះដឹងថ្មីជាច្រើន ហើយការចងតាមវិធីនេះគឺមិនងាយភ្លេចនោះទេ។

9. ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ

9.jpg

ប្រសិទ្ធិភាព និងការចងចាំរបស់ខួរក្បាលនឹងធ្វើការមិនបាលល្អនោះទេបើយើងធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ។

10. រៀនអ្វីដែលថ្មី

10.jpg

រៀនភាសា, លេងឧបករណ៍មួយ រៀនអ្វីដែលថ្មីនឹងរក្សាខួរក្បាលរបស់អ្នកនៅដំណើរការល្អ។ ពេលយើងធ្វើដូចនេះជារៀងរាល់ថ្ងៃ ខួរក្បាលរបស់យើងមិនបានរំលឹកអ្វីច្រើននោះទេ គឺវាកាន់តែលូតលាស់នឹងចាប់យកអ្វីដែលថ្មី។

11. ប្រើវិញ្ញាណទាំងប្រាំរបស់អ្នក

11.jpg

ការសិក្សាបានបង្ហាញថាការប្រើប្រាស់វិញ្ញាណទាំងប្រាំរបស់យើងរួមគ្នាអាចអោយយើងឱ្យយល់កាន់តែល្អប្រសើរនិងចងចាំគំនិតថ្មី។ ប្រសិនបើអ្នកចង់ចងចាំអ្វីមួយ, មើលឃើញវាសរសេរវាចុះហើយនិយាយថាវាចេញខ្លាំង។ ប្រសិនបើអ្នកកំពុងតែព្យាយាមដើម្បីទន្ទេញចាំភាសាមួយយក 10 ទៅ 20 ពាក្យក្នុងការចងចាំជារៀងរាល់ថ្ងៃ ចូរសរសេរ 10 ក្នុងពេលដែលយើងទន្ទេញវាលឺៗ។ អ្វីដែលធ្វើម្តងទៀត។
នៅពេលអ្នកជួបនរណាម្នាក់ថ្មី ចូរចាប់ដៃរបស់ពួកគេហើយហៅឈ្មោះ ហើយហៅម្ដងទៀតនៅបញ្ចប់ការសន្ទនា វាអាចអោយមានការចងចាំបានរយៈពេលយូរផងដែរ។

12. សាករំលឹកឡើងវិញ

12.jpg

សាកល្បងដោយខ្លួនឯងជារៀងរាល់ថ្ងៃ។ ឧទាហរណ៍នៅពេលដែលអ្នកចាកចេញពីភោជនីយដ្ឋានមួយសូមសួរខ្លួនឯង តើអ្នកចាំអ្នកបំរើបានប៉ុន្មាននាក់ សក់របស់គេពណ៌អី ភ្នែកយ៉ាងម៉េច ពាក់អាវពណ៌អី ហើយពាក់ស្លាកឈ្មោះអ្វី។

13. កុំបោះបង់

13.jpg

ទោះបីអ្នកចាស់ នៅតែអាចរៀនអ្វីដែលថ្មីបាន និងធ្វើឱ្យប្រសើរឡើងខួរក្បាលរបស់អ្នក ដោយគ្រាន់តែអ្នកកុំបោះបង់។

ប្រែសម្រួល៖ Tommy
ប្រភព៖ WikiHow
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top