Facebook Twitter Google+ Share

ចំណងស្នេហ៍ចាស់

[Copy link]
65210 0
Share
គូជីវិតខ្លះទាស់ទែងគ្នាហើយ បែរជាមកត្រូវរ៉ូវគ្នាវិញ ព្រោះតែវាមានចំណងមួយដែលធ្វើឲ្យចិត្តមិនដាច់ ទោះបីជាចង់បំភ្លេចយ៉ាងណាក៏មិនអាចបំភ្លេចបានដែរ ។ ទាំងអស់នេះក៏ព្រោះតែក្តីស្រលាញ់វាបានស្អិតរមួត ត្របាញ់បញ្ចូលគ្នាអស់ទៅហើយសម្រាប់មនុស្សពីរនាក់នេះ ។

ចំណងស្នេហ៍ចាស់.jpg

ក្នុងជីវិតស្នេហា ចំណងដែលដាច់អាចត្រូវបានចងឡើងវិញ ប្រសិនបើគូជីវិតបានគិតពិចារណានូវហេតុផលប្រកបដោយសុទិដ្ឋិនិយម និងទទួលនូវការពិតដែលថាការទះដៃតែម្ខាងប្រាកដជាមិនឮនោះទេ ។ ហើយព្យាយាមយ៉ាងណាសម្របសម្រួលគ្នាជាមួយនឹងក្តីស្រលាញ់ដែលម្នាក់ៗធ្លាប់បានប្រគល់ទៅឲ្យគ្នា ។

ពិតណាស់វាមិនងាយស្រួលប៉ុន្មានទេក្នុងការចាប់ផ្ដើមសាជាថ្មីជាមួយនឹងក្តីស្រលាញ់ចាស់ដែលធ្លាប់បាត់បង់កាលពីមុន ប៉ុន្តែការឈឺចាប់នៃការបែកគ្នាមួយរយៈបានប្រាប់យើងឲ្យយល់ថា យើងនៅតែគិតអំពីគ្នា.. យើងនៅតែត្រូវការគ្នា.. ហើយនៅតែមិនអាចខ្វះគ្នាបាន ៕

អត្ថបទ៖ Chakrit
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top