• sweetie
  • V1

1Follower

  • sweetie
Facebook Twitter Google+ Share

អស្ចារ្យណាស់! ពេលខ្លះសីរីរាង្គណាមួយនៃរាងកាយយើងអាចប្រាប់ពីបញ្ហាសុខភាពបាន

[Copy link]
63655 0
Share
អស្ចារ្យណាស់! ពេលខ្លះសីរីរាង្គណាមួយនៃរាងកាយយើងអាចប្រាប់ពីបញ្ហាសុខភាពបាន....

3.jpg

១. សុដន់​រីក​ធំ​ ៖ ​ប្រសិន​អ្នក​សម្គាល់​ឃើញថា សុដន់​របស់​អ្នក ស្រាប់តែ​ឡើង​ធំ​ដោយ​មិនដឹង​ខ្លួន ខណៈពេល​ដែល​ទម្ងន់រ​បស់​អ្នក ស្ថិត​នៅ​ដដែល​នោះ អ្នក​ប្រហែលជា​មាន​ជំងឺ ដែល​ទាក់ទង​នឹង​អ័រម៉ូន​ហើយ​។​

២. សុដន់​កាន់តែ​តូច​ ៖ ​ការធ្លាក់ចុះ​នៃ​ទំហំ​សុដន់ អាច​បញ្ជាក់​អំពី​ជំងឺស្ត្រេស ភាព​តានតឹង ឬ​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីត​។​

៣. ស្រៀវ​សុដន់​ ៖ ​បើ​អ្នក​មាន​អារម្មណ៍​ថា​ស្រៀវ ឈឺចាប់ តឹង​ណែន​សុដន់ ហើយ​ហើម​ទៀត​នោះ ចូរ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម ពី​ព្រោះ​អ្នក​ប្រហែលជា​មាន​បញ្ហា ដែល​ទាក់ទង​នឹង​ការ​មក​រដូវ ហើយ​បើ​អ្នក​មាន​គូ អ្នក​ប្រហែលជា​មាន​ផ្ទៃពោះ​ហើយ​។ យ៉ាងណាមិញ អ្នក​ក៏​គួរតែ​ពិនិត្យ និង​ស្រាវជ្រាវ​រក​មើល​ជំងឺ​មហារីក​ផងដែរ​។​

៤. រមាស់​សុដន់​ ៖ ​ក្នុង​ករណី​បែប​នេះ វា​ហាក់ដូចជា បណ្តាល​មក​ពី​ការ​អា​លែ​ក​ស៊ី ការឆ្លង​មេរោគ ការ​បែកញើស​ច្រើន​នៅ​ដោះ និង​ការ​គ្មាន​អនាម័យ​ជាដើម​។​

៥. ដុះ​រោម​នៅ​ក្បាលដោះ​ ៖ ​អ្នក​ប្រហែលជា​ភ័យព្រួយ​ហើយ ប្រសិនបើ​វា​កើតឡើង​ចំពោះ​អ្នក ប៉ុន្តែ វា​ក៏​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​អ្វី​ដែរ ប៉ុន្តែ វា​អាច​ការ​ដុះ​ដុំ​សាច់ នៅក្នុង​សុដន់ ឬ​បញ្ហា​អ័រម៉ូន​ហើយ​៕


ប្រែសម្រួល៖ Sweetie
ប្រភព៖ women's health
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top