• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

វិធីសាស្ត្រជំនះលើកង្វះខាតទំនុកចិត្តលើខ្លួនឯង

[Copy link]
63986 0
Share
កង្វះខាតនៃទំនុកចិត្តខ្លួនឯង និង ការបាក់ទឹកចិត្ត មានទំនាក់ទំនងមួយយ៉ាងខ្លាំងជាមួយគ្នា ដោយសារតែនៅពេលដែលអ្នកមិនទុកចិត្តលើសមត្ថភាពរបស់ខ្លួន នោះជាធម្មជាតិអ្នកនឹងគ្មានកម្លាំងចិត្តដើម្បីធ្វើអ្វីមួយឲ្យសម្រេចបាននោះឡើយ ។ ហើយលើសពីនេះអ្នកក៏ចាប់ផ្តើមមានអារម្មណ៍អវិជ្ជមានលើខ្លួនឯង ដែលពេលខ្លះសឹងតែលែងចង់រស់នៅលើភពផែនដីនេះទៀតផង ។

Jerene-April-2017-lack-confidence-123RF-700x420.jpg

ជាសំណាងល្អ អ្នកនៅមានវិធីដោះស្រាយបានយ៉ាងងាយបំផុត ដោយគ្រាន់តែបញ្រ្ចាស់មកផ្តល់ទំនុកចិត្តឲ្យខ្លួនឯងទៅ នោះវានឹងលែងធ្វើឲ្យអ្នកបាក់ទឹកចិត្តតទៅទៀតហើយ ។ និយាយឲ្យខ្លីមក បើអ្នកកាន់តែផ្តល់ទំនុកចិត្តមកលើខ្លួនឯងកាន់តែច្រើន នោះអ្នកក៏កាន់តែមានកម្លាំងចិត្ត និង សេចក្តីក្លាហានក្នុងការបង្ហាញពីសមត្ថភាពរបស់អ្នកផងដែរ ។

aid2868657-v4-728px-Overcome-a-Lack-of-Academic-Confidence-Step-5-Version-2.jpg

អាស្រ័យហេតុនេះ ដើម្បីឆ្លើយតបទៅនឹងហេតុផលខាងលើ អ្នកគួរសិក្សាពីរបៀបជំនះលើការបាត់បង់ទំនុកចិត្តទាំងនោះមកលើខ្លួនឯង រួចព្យាយាមជួសជុល និង ស្តារមកវិញនូវសក្តានុពលរបស់ទំនុកចិត្តឲ្យបានយ៉ាងរហ័សបំផុត ជៀសវាងការបរាជ័យមួយនេះក្លាយទៅជារឿងហួសពេល និង កែមិនបាន ។

តើខ្ញុំអាចអភិវឌ្ឍទំនុកចិត្តរបស់ខ្ញុំដោយវិធីណា?
ពាក្យយ៉ាងខ្លីមួយម៉ាត់ដែលអ្នកគួរនិយាយមុននឹងបោះជំហានទៅលើកិច្ចការអ្វីមួយនោះគឺ “អាច” ។ បើអ្នកត្រឹមតែគិតថា អ្នកអាចធ្វើបាន វាជាចំណុចមួយដែលបានបង្កើតទំនុករួចស្រេចទៅហើយ ។ លើសពីនេះ បើអ្នកឈានមួយជំហាន ដោយភ្ជាប់នឹងពាក្យថា “អាច” វារឹតតែពិសេសជាងនេះទៅទៀតសម្រាប់ជំរុញសេចក្តីក្លាហាន និង ទំនុកចិត្តឲ្យកាន់តែខ្ពស់ ។

Women-who-lack-confidence.jpg

ហេតុអ្វីបានជាខ្ញុំខ្វះទំនុកចិត្តលើខ្លួនឯង?
វាមិនមែនជារឿងគួរឲ្យឆ្ងល់នោះទេដែលថាអ្នកតែងបាត់បង់ទំនុកចិត្តក្នុងការធ្វើអ្វីមួយ ។ មូលហេតុនៅត្រង់ថា អ្នកតែងឱបជាប់ជាមួយនឹងពាក្យ ឬ ឃ្លាមួយចំនួនដូចជា “មិនអាច”, “ទៅមិនរួច”, “គ្មានសង្ឃឹម”, “មិនបាច់ប្រឹង”, “គ្មានផ្លូវ” ឬ “ឥតប្រយោជន៍” ជាដើម ។ ទាំងនេះហើយដែលទាញឲ្យអ្នកធ្លាក់ទៅក្នុងភាពបរាជ័យមួយដ៏ធ្ងន់ធ្ងរ ដោយសារតែគា្មនទំនុកចិត្ត ។

Photographee.eu_.jpg

អ្នកត្រូវចាំថា ថ្នាំដ៏ពូកែស័ក្តិសិទ្ធិសម្រាប់ជួយឲ្យអ្នកបង្កើតទំនុកចិត្តឲ្យខ្លួនអ្នកបាននោះគឺខ្លួនឯង មិនមែនជាអ្នកដ៏ទៃនោះឡើយ ៕

RM_06.16_find_confidence-630x420.jpg

ប្រភព ៖ alwaysgreater
ប្រែសម្រួលដោយ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top