Facebook Twitter Google+ Share

ហេតុអ្វីក៏ខ្ញុំហ៊ានលះបង់គ្រប់យ៉ាងដើម្បីថែរក្សាការស្រលាញ់មួយនេះ?

[Copy link]
63907 0
Share
នៅក្នុងពិភពកលោកនេះមានមនុស្សច្រើនណាស់ ប៉ុន្តែហេតុអ្វីក៏ខ្ញុំបែរជាសម្រេចចិត្តជ្រើសយកអ្នកទៅវិញ ទាំងដែលបានដឹងរួចមកហើយថាអ្នកមិនមែនជាមនុស្សល្អនោះទេ ។ ហើយក៏បានដឹងថាគ្រប់យ៉ាងមិនមែនជាក្តីស្រលាញ់ឡើយ វាគ្រាន់តែជាការស្រលាញ់តែម្ខាងតែប៉ុណ្ណោះ ។

ហេតុអ្វីក៏ខ្ញុំហ៊ានលះបង់គ្រប់យ៉ាងដើម្បីថ.jpg

តើអ្នកធ្លាប់សួរខ្លួនឯងទេថា ហេតុអ្វីក៏ខ្ញុំហ៊ានលះបង់គ្រប់យ៉ាងដើម្បីថែរក្សាការស្រលាញ់មួយនេះ? អ្នកមានដឹងទេថា ដំបូងឡើយស្នាមញញឹមដែលខ្ញុំមាន គឺត្រូវបានរកឃើញដោយអ្នក ហើយអ្នកក៏ធ្លាប់សន្យាថានឹងថែរក្សាស្នាមញញឹមដែលខ្ញុំមាននេះឲ្យនៅស្ថិតស្ថេរជារៀងរហូត តែមិនយូរប៉ុន្មានអ្នកក៏ស្រាប់តែកែប្រែខ្លួនឯង ៣៦០ដឺក្រេ តែម្តង ។

អ្នកចាប់ផ្តើមឈប់ខ្វល់ពីខ្ញុំ... អ្នកចាប់ផ្តើមទុកខ្ញុំចោលឲ្យនៅម្នាក់ឯងរាល់យប់... អ្នកចាប់ផ្តើមកាត់បន្ថយទំនាក់ទំនងជាមួយខ្ញុំ... ស្នាមញញឹមដែលខ្ញុំធ្លាប់តែមានកាលពីមុនក៏ប្រែមកជាទឹកភ្នែកដែលស្រក់ស្ទើរតែរៀងរាល់យប់ ហើយចុងក្រោយពួកយើងក៏ត្រូវបែកគ្នាតាមសម្រួលនៃការចង់បានរបស់អ្នក ៕

អត្ថបទ៖ Thanun

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top