Facebook Twitter Google+ Share

ស្រឡាញ់អូនលុះអវសាន្ត

[Copy link]
63725 0
Share
ថ្ងៃនេះជាថ្ងៃដែលបងប្រាថ្នារៀបការជាមួយមនុស្សដែលខ្លួុនស្រឡាញ់ អរគុណណាស់ប្រពន្ធសម្លាញ់សម្រាប់ការស្រឡាញ់ដ៏ធំធេងមួយនេះ ផ្តល់ជូនឲ្យបងយ៉ាងកក់ក្តៅខ្លាំងជាទីបំផុត ហើយក៏មិនដែលនឹងនឹកគិតថាចាកចោលរូបបងនោះដែរ បើទោះបីជាមានឧបសគ្គកើតឡើងជាហូរហែយ៉ាងណាក្តី ។

ស្រឡាញ់អូនលុះអវសាន្ត.jpg

អរគុណអូនដែលតែងតែអោយតម្លៃបងរហូតមក អរគុណអូនដែលមិនមើលងាយគ្រួសារបងក្រ ឬមាន វណ្ណៈទ្រព្យធនតិច ឬច្រើនយ៉ាងណាក្តី ។ អរគុណដែលស្រឡាញ់បងជាបង ហើយយើងទាំងពីរនាក់កុំខ្វល់ពីអ្នកណាដែលធ្លាប់មើលងាយយើងទៀតអី ព្រោះពួកគេនឹងមិនបានចូលខ្លួនមករស់នៅជាមួយពួកយើងឡើយ ដូច្នេះមិនចាំបាច់យកខួរក្បាលរបស់យើងទៅគិតអំពីគេនោះទេ ។

ចាប់ពីពេលនេះទៅយើងនឹងដើរលើផ្លូវមួយពីរនាក់នៅលើផ្លូវឆ្ពោះទៅរកសុភមង្គល ចាប់ដៃគ្នាខំប្រឹងរកសុីដើម្បីកុំឲ្យគេមើលងាយទៀត ។ បងសន្យាថាបងនឹងធ្វើជាប្តីល្អ មើលថែអូនឲ្យបានល្អ ស្រឡាញ់អូនលុះអវសាន្ត តែសម្រាប់អូនក៏ត្រូវតែស្រឡាញ់មើលថែបងវិញដូចគ្នាណា... ៕

អត្ថបទ៖ Pitu

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top