• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

នរណាជាបិតាស្ថាបនិកសៀវភៅរូបភាពសម្រាប់កុមារមុនគេបង្អស់លើពិភពលោក?

[Copy link]
63946 0
Share
អ្នកអប់រំមួយចំនួននៅសតវត្សទី 17 បានបង្កើតគំនិតថ្មីៗស្តីអំពីការអប់រំ ដើម្បីដើរឲ្យស្របជាមួយនឹងភាពជឿនលឿននៃសម័យកាលនិមួយៗ និង ជាពិសេសគឺតម្រូវការចាំបាច់របស់អ្នកសិក្សាជំនាន់ក្រោយតែម្តង ។

Jan Komensky.jpg

ក្រឡេកមកមើលអ្នកធ្វើកំណែទម្រង់ប្រព័ន្ធអប់រំជនជាតិ ឆេក ម្នាក់គឺលោក ជែន ខមិនស្គី (Jan Komensky) ឬគេនិយមហៅថា ខមិនណឺស (Comenius) ដែលជាបុរសមានឥទ្ធិពល និង មានភាពល្បីល្បាញខ្លាំងនៅក្នុងប្រព័ន្ធអប់រំនាសម័យនោះ ។

hqdefault (1).jpg

hqdefault (2).jpg

លោក Komensky បានបង្កើតទស្សនៈវិជា្ជនៃការអប់រំថ្មីមួយ ហៅថា Pansophism = ការយល់ដឹងជាសកល ដែលមានទិសដៅដឹកនាំមនុស្សឲ្យយល់ដឹងអំពីសន្តិភាព និង ការស្វែងយល់ពីពិភពលោកទាំងមូល ។ លោកថែមទាំងបានផ្តល់ជាដំបូន្មានដល់លោកគ្រូ-អ្នកគ្រូជាអ្នកអប់រំទាំងអស់ផ្តោតទៅលើការប្រើប្រាស់ញាណទាំង 5 របស់សិស្សកុមារ ជាជាងឲ្យពួកគេប្រើខួរក្បាលទន្ទេញ ។

EarliestChildrensBook.jpg

លើសពីនេះ ដើម្បីឲ្យកុមារទាំងនោះមានចំណាប់អារម្មណ៍ទៅលើការសិក្សាកាន់តែខ្លាំងឡើង លោកក៏បានបង្កើតសៀវភៅមួយដែលមានឈ្មោះថា (Orbis Sensualium Pictus = The Visible World in Pictures = មើលឃើញពិភពលោកតាមរយៈរូបភាព) ក្នុងចន្លោះឆ្នាំ 1658-1659 ដោយក្នុងនោះមានទាំងរូបភាព និង អក្សរបង្ហាញពីអត្ថន័យជាអក្សរឡាតាំង ព្រមទាំងអក្សរដើមកំណើតរបស់រូបភាពទាំងនោះផងដែរ ៕

orbitus-image.jpg

ប្រភព​ ៖ openculture
ប្រែសម្រួលដោយ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top