• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

ប្រវត្តិសាស្ត្រនៃការអប់រំជុំវិញពិភពលោក (ភាគ ១)

[Copy link]
62891 0
Share
I.        សេចក្តីផ្តើម

ការអប់រំអភិវឌ្ឍចេញពីការពុះពារតស៊ូរបស់មនុស្ស ក្នុងគោលបំណងដើម្បីរស់ និង ស្វែងយល់ពីចក្រវាឡទាំងមូល ។ វាអាចជាប្រភេទផ្លូវការ(ក្នុងប្រព័ន្ធ) និង មិនផ្លូវការ(ក្រៅប្រព័ន្ធ) ។

education.jpg

ការអប់រំក្រៅប្រព័ន្ធសំដៅទៅលើការចាប់យកចំណេះដឹង និង ជំនាញផ្សេងៗនៅគ្រប់ពេលវេលា និង ទីកន្លែង ដែលជាតម្រូវការសម្រាប់ប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក្នុងសង្គមណាមួយ ។ ចំណែកឯការអប់រំក្នុងប្រព័ន្ធវិញផ្តោតទៅលើដំណើរការមួយរបស់លោកគ្រូ-អ្នកគ្រូ ឬ សាស្តា្រចារ្យដែលបង្ហាត់បង្រៀនសិស្សលើកម្មវិធីសិក្សាប្រព្រឹត្តឡើងនៅតាមសាលារៀន ឬ សា្ថប័នផ្សេងជាមួយនឹងរចនាសម្ព័ន្ធខ្ពស់ ។

II.        ការអប់រំក្នុងសម័យមុនអក្ខរកម្ម (មិនទាន់មានអក្សរ ឬឯកសារសំណេរផ្សេងៗ)

school_of_ancient_egypt_by_k_bladin-d6z992g.jpg

មុនពេលនៃការបង្កើតឡើងនូវសំណេរ និង អំណាន ជាក់ស្តែងមនុស្សរស់នៅក្នុងបរិស្ថានមួយដែលពួកគេត្រូវតែពុះពារប្រឆាំងនឹងឥទ្ធិពលធម្មជាតិ សត្វ និង ក្រុមមនុស្សដទៃទៀត ដើម្បីរស់ ។ ក្នុងការចិញ្ចឹមជីវិត មនុស្សសម័យមុនអក្ខរកម្មបានអភិវឌ្ឍជំនាញជាច្រើន ដែលបានជំរុញឲ្យមានការរីកដុះដាលឡើងជាពុម្ពវប្បធម៌ និង ការអប់រំក្រៅប្រព័ន្ធ ។ វប្បធម៌នៃការចែករំលែកនូវចំណេះដឹង និង ការទូន្មានប្រៀនប្រដៅផ្សេងៗត្រូវបានធ្វើឡើងក្នុងរូបភាពនៃការផ្ទេរពីមនុស្សចាស់ទៅកាន់ក្មេងៗតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ភ្នាក់ងារនៃការចែករំលែកចំណេះដឹងពីការអប់រំក្រៅប្រព័ន្ធបែបនេះមានដូចជា ឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ និង អាចារ្យជាដើម ។

fb37c9f9c13ac1ec18bc3754381b0c4e--history-of-education-the-history.jpg

ដំណើរការនៃការអប់រំដំបូងគេបង្អស់ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានអំពីការប្រមូលភោគផលអាហារ  បង្កើតទីជម្រក  ផលិតអាវុធ  ឧបករណ៍ប្រើប្រាស់ផ្សេងៗ  រៀនភាសា ទទួលយកនូវគុណតម្លៃនៃក្រមសីលធម៌  អាកប្បកិរិយាមាយាទ និង គោរពប្រតិបត្តិសាសនាទៅតាមគោលការណ៍វប្បធម៌របស់ក្រុមជាក់លាក់ណាមួយ ។ លើសពីនេះ មនុស្សនាសម័យនោះបានរៀនបង្កើត និង ប្រើប្រាស់រូបភាព ឬ សញ្ញាផ្សេងៗដើម្បីបង្ហាញពីគំនិតរបស់ពួកគេទៅវិញទៅមក ។ ក្រោយមកទៀត នៅពេលដែលសញ្ញាទាំងអស់វិវត្តទៅជាអក្សររូប និង តួអក្សរពេញលក្ខណៈនោះ មនុស្សបានចាប់ផ្តើមចងក្រងពួកវាចេញជាឯកសារសំណេរ និង បានបោះជំហានទៅដល់ការបង្កើតជាអក្ខរកម្មដ៏អសា្ចរ្យដំបូងគេបំផុតដែលមិនធ្លាប់មានពីមុនមក ។

ddd.JPG

(សូមរង់ចាំអានភាគបន្ត)
ប្រភព ៖ worldbook, 2004
ប្រែសម្រួលដោយ ៖ Marketa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top