Facebook Twitter Google+ Share

រឿងតូចតាច តែជាក្តីស្រលាញ់ធំដុំ

[Copy link]
60857 0
Share
ដើម្បីមនុស្សដែលយើងស្រលាញ់ទោះបីជារឿងតូចតាចយ៉ាងណាក្តី ក៏វាអាចធ្វើឲ្យមានសេចក្តីសុខនៅក្នុងផ្លូវជីវិតបានដែរ ។ រឿងខ្លះបើសិនជាធំដុំខ្លាំងពេក ឬអស្ចារ្យខ្លាំងពេកក៏មិនប្រាកដថាអាចធ្វើឲ្យពួកយើងទាំងពីររស់នៅក្នុងពិភពមួយដែលពោរពេញទៅដោយសុភមង្គលនោះដែរ ។

រឿងតូចតាច តែជាក្តីស្រលាញ់ធំដុំ.jpg.jpg

កុំចាំបាច់ប្រាថ្នាអ្នកល្អ កុំចាំបាច់ប្រាថ្នាអ្នកស្អាត កុំចាំបាច់ប្រាថ្នាអ្នកអស្ចារ្យ ត្រឹមតែអាចបាននៅក្បែរគ្នា រស់នៅជាមួយគ្នា ហែលឆ្លងរឿងរ៉ាវសប្បាយៗ រឿងរ៉ាវកើតទុក្ខជាមួយគ្នា វាក៏ជាសេចក្តីសុខនៅក្នុងផ្លូវជីវិតសម្រាប់ទាំងពីរនាក់ទៅហើយ ដូច្នេះជ្រើសរើសមនុស្សបែបនេះទៅដើម្បីកុំឲ្យស្តាយក្រោយនៅថ្ងៃមុខ ។

កុំចាំដល់មានរឿងធំដុំ រស់នៅក្នុងទ្រនំខ្ពស់ មានមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិហូរហៀរ ទើបអាចរស់នៅជាមួយគ្នាបាននោះ ។ វានឹងមិនខ្មេះឡើយសម្រាប់ការស្រលាញ់មួយនេះ វាតិចតួចខ្លាំងណាស់ អញ្ចឹងមិនចាំបាច់ហក់លោតនាំតែពិបាកដល់យើងទាំងពីរឡើយ ៕

អត្ថបទ៖ Sreylin

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top