• Sokea
  • V1
  • Sokea
Facebook Twitter Google+ Share

ពេលនេះ Instagram បានអាប់ដេតនូវមុខងារថ្មី ដែលមិនខុសពីកម្មវិធី Messenger នោះទេ

[Copy link]
61098 0
Share
Edited by Menghong at 2018-1-19 16:48

កម្មវិធី Instagram គឺជាកម្មវិធីមួយដែលមានមនុស្សរាប់រយអ្នកបានប្រើប្រាស់នៅលើទូរសព្ទដៃស្មាតហ្វូន ។ សម្រាប់អតិថិជនដែលបានប្រើប្រាស់កម្មវិធីបណ្តាញសង្គមដែលអាចចែករំលែករូបភាពនេះ គឺមានយុវវ័យភាគច្រើននិងមានតារាដែលល្បីៗនៅក្នុងស្រុកនិងក្រៅស្រុកដែលបានលេងកម្មវិធីនេះថែមទៀតផង ។

13.jpg

សម្រាប់ការអាប់ដេតថ្មីនេះផងដែរ គឺមានមុខងារដូចជាកម្មវីធីផ្ញើរសារដ៏ធំ Messenger អ៊ីចឹង ដោយអ្នកប្រើប្រាស់មួយចំនួនដឹងពីកំឡុងពេល ឬម៉ោងដែលអ្នកដ៏ទៃម្នាក់ទៀតបានលេង ដូចជា Active ប៉ុន្មាននាទី ឬម៉ោងមុន ហើយវាបានបង្ហាញនៅក្នុងកន្លែងលេងឆាត Chat ផ្ទាល់ខ្លួននៅក្នុងកម្មវិធីនោះផ្ទាល់តែម្តង ។

gsmarena_001 (1).jpg

គួរបញ្ជាក់ផងដែរថា សម្របា់មុខងារនេះគឺមិនទាន់អាចប្រើប្រាស់នៅគ្រប់ស្មាតហ្វូនទាំងអស់នោះទេ  ប៉ុន្តែអាចប្រើប្រាស់បានតែនៅលើស្មាតហ្វូនមួយចំនួនតែប៉ុណ្ណោះ ពីព្រោះតែវាមិនទាន់ដំណើរការជាផ្លូវការនៅឡើយទេ គឺសិ្ថតនៅក្នុងការធ្វើតេស្តសាកល្បង។ ហើយទូរសព្ទដៃដែលមានមុខងារនេះ គឺអាចប្រើប្រាស់បានទាំងស្មាតហ្វូនប្រភេទ Android និង iOS ថែមទៀតផង ។ ហើយមុខងារនេះគឺ Insatagram បានគិតគូរយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួនដោយមានកន្លែងបិទមខុងារនេះនៅក្នុង Setting បើសិនជាមានមិត្តអ្នកអានមិនចង់ប្រើប្រាស់ថែមទៀតផង ។

ប្រភព៖ GSM Arena
ប្រែសម្រួល៖ Sokea

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top