• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

ប្រវត្តិសាស្ត្រនៃការអប់រំនៅជុំវិញពិភពលោក (ភាគ ២)

[Copy link]
59312 0
Share
III.        ការអប់រំនៅអហ្រិក និង អាស៊ីបូរាណ

ការអប់រំបែប ខុងជឺ ៖

ជិត 2500ឆ្នាំមកហើយដែលទស្សនវិទូខុងជឺបានបង្រៀនពីគោលការណ៍នៃអំពើល្អ និង ទំនាក់ទំនងក្នុងសង្គមដែលអមទៅជាមួយដោយវិន័យ និង ក្រមសីលធម៌ ។

AAEAAQAAAAAAAAmiAAAAJGYzNzdjZDJjLTMxYTQtNDE4OC04ZGVmLTE5MWI4YWU2MmVmMg.jpg

ទ្រឹស្តីនៃការបង្រៀនប្រកបដោយគតិបណ្ឌិតរបស់ខុងជឺ បានក្លាយទៅជាប្រព័ន្ធអប់រំគោលសម្រាប់ជាយានដឹកនាំប្រទេសទាំងមូល ។ ទីបំផុត ប្រពៃណីនៃលទ្ធិខុងជឺ ដែលរួមមានដូចជា ការអប់រំ គតិបណ្ឌិត និង ក្រមសីលធម៌ បានកើតឡើងនៅក្នុងប្រទេសចិន ។

6f9158348cd97d6ece69ef0849300dd8.jpg

ក្រឡេកមកមើលអេហ្ស៊ីបបូរាណវិញម្តង ដែលជាប្រទេសមួយរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់នៅចន្លោះប្រហែលពី 3000ឆ្នាំមុនគ.ស ទៅ 500ឆ្នាំមុនគ.ស ។ ក្រុមអាចារ្យនៅក្នុងសាលាវត្ត មិនត្រឹមតែបង្រៀនសាសនាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវក្រមសំណេរ  វិទ្យាសាស្ត្រ  គណិតវិទ្យា និង ស្ថាបត្យកម្មផងដែរ ។

86714deabd4b8f4dedbcb1b8704033e4.jpg

ដោយស្រដៀងគ្នានោះដែរ នៅក្នុងប្រទេសឥណ្ឌា ក្រុមអាចារ្យបានអនុវត្តស្ទើរតែទាំងស្រុងទៅលើការអប់រំជាផ្លូវការ (ក្នុងប្រព័ន្ធ) ។ ក្នុងកិច្ចចាប់ផ្តើមនាអំឡុងប្រហែល 1200ឆ្នាំមុនគ.ស ក្រុមអាចារ្យរបស់ឥណ្ឌាបានបង្រៀនពីក្រិតក្រមនៃគម្ពីរត្រៃវេទដែលជាគម្ពីរនៃសាសនាហិណ្ឌូ (ព្រហ្មញ្ញសាសនា) រួមទាំង វិទ្យាសាស្ត្រ  វេយ្យាករណ៍ និង ទស្សនវិជា្ជ ។

pre-british-indian-education.jpg

សម្រាប់ការអប់រំជាផ្លូវការនៅប្រទេសចិនវិញបានចាប់ផ្តើមនៅអំឡុងប្រហែលជា 2000ឆ្នាំមុនគ.ស ដែលគេស្គាល់ថាជាសម័យរុងរឿងបំផុតរបស់រាជវង្សចូវខាងកើត ។ កម្មវិធីសិក្សាបានផ្តោតសំខាន់ទៅលើ ទស្សនវិជា្ជ  កំណាព្យ និង សាសនា ដោយផ្អែកលើមូលដា្ឋននៃការបង្រៀនរបស់ ខុងជឺ, ឡៅសឺ និង ទស្សនវិទូដទៃទៀត ។

ggg.JPG

ប្រភព ៖ Foundations of Education Book
ប្រែសម្រួលដោយ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top