Facebook Twitter Google+ Share

ហេតុអ្វីគេមិនមែនជាមនុស្សតែម្នាក់?

[Copy link]
56506 0
Share
យើងជាអ្នកស្រលាញ់គេ គឺជារឿងរបស់យើង ចំណែកគេមិនព្រមស្រលាញ់យើង ក៏ជារឿងរបស់គេដូចគ្នា ។ យើងមិនអាចបង្ខំឲ្យនរណាម្នាក់មកធ្វើតាមចិត្តរបស់យើង ហើយយើងរឹតតែមិនចង់ឲ្យនរណាម្នាក់មកបង្ខំយើងឲ្យធ្វើតាមចិត្តរបស់គេដែរ ។

ហេតុអ្វីគេមិនមែនជាមនុស្សតែម្នាក់.jpg.jpg

តើយើងត្រូវតែទទួលយកការពិតមួយនេះ មែនទេ? ហេតុអ្វីក៏ទេវតាចាំបាច់អីឲ្យមានអ្នកដែលស្រលាញ់យើង និងអ្នកដែលយើងស្រលាញ់ធ្វើអី ម៉េចបានជាមិនព្រមឲ្យពួកគេទាំងពីរនាក់ក្លាយជាមនុស្សតែម្នាក់ទៅ? ខ្ញុំពិតជាមិនចង់ឲ្យខ្លួនឯងនៅតែបែបនេះឡើយ វាហាក់បីដូចជាអារម្មណ៍មួយដែលពិបាកនៅក្នុងការទទួលយកខ្លាំងណាស់ ។ ឲ្យ ឱ្យ

ឲ្យមនុស្សដែលខ្ញុំស្រលាញ់ និងមនុស្សដែលស្រលាញ់ខ្ញុំមកនៅក្បែរខ្ញុំជាមនុស្សតែម្នាក់បានទេ? ខ្ញុំនៅពេលនេះវិលវល់ខ្លាំងណាស់ ក្តីស្រលាញ់នេះអភ័ព្វអ្វីម្ល៉េះ មិនសមបំណងយូរមកហើយ ។ ការឈឺចាប់កន្លងក៏ច្រើនមកដែរ ប៉ុន្តែមិនធ្លាប់ទទួលបានស្នាមញញឹមជាក្តីសុខនោះទេ ដូច្នេះផ្តល់ផ្លូវឲ្យខ្ញុំបានដើរខ្លះផង ខ្ញុំមិនចង់នៅឯកាតែម្នាក់ឯងរហូតនោះទេ ៕

អត្ថបទ៖ Seavping

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top