Facebook Twitter Google+ Share

ទឹកភ្នែក ៣តំណក់

[Copy link]
56108 0
Share
ទឹកភ្នែក បានក្លាយជាមិត្តដ៏ល្អសម្រាប់កំដរខ្ញុំនៅពេលឯកាបាត់ទៅហើយ បើទោះបីជាខ្ញុំដឹងថាវាហូរស្រក់ចុះមកទន្ទឹមពេលដែលខ្ញុំបានបាត់បង់គ្រប់យ៉ាងក៏ដោយ ប៉ុន្តែខ្ញុំត្រូវតែហូរវាចេញមក ព្រោះខ្ញុំមិនអាចមានលទ្ធភាពទប់វាមិនឲ្យចេញមកខាងក្រៅបានឡើយ ។

ទឹកភ្នែក ៣តំណក់.jpg

តំណក់ទឹកភ្នែកទី១ ខ្ញុំបានហូរចេញមកដោយសារតែការរំភើបចិត្តចំពោះការសារភាពក្តីស្រលាញ់របស់គេ វាហូរចេញពីចិត្ត និងបេះដូង ហើយរុញច្រានទៅកាន់កែវភ្នែកទាំងសងខាង ដើម្បីទទួលនូវការពិតមួយថា ខ្ញុំលែងនៅម្នាក់ឯងទៀតហើយ មនុស្សដែលខ្ញុំកំពុងស្រលាញ់គេក៏ស្រលាញ់ខ្ញុំវិញដូចគ្នា ។

តំណក់ទឹកភ្នែកទី២ វាហូរស្រក់ចុះមកដោយសារតែការឈ្លោះប្រកែកគ្នារបស់យើងទាំងពីរ ។ ដើមហេតុដោយសារតែម្នាក់ៗពុំសូវជាចេះស្តាប់ហេតុផលគ្នាឡើយ ទាំងពីរនាក់និយាយយកតែរួចខ្លួន ហើយយកតែឈ្នះរៀងខ្លួន ទើបបានជាពួកយើងតែងតែឈ្លោះគ្នាគ្រប់ពេលវេលាបែបនេះ ។

តំណក់ទឹកភ្នែកទី៣ បានក្លាយជាតំណក់ទឹកភ្នែកចុងក្រោយដែលខ្ញុំហូរចុះមកនៅនឹងមុខរបស់គេ ព្រោះពេលនេះជាពេលចុងក្រោយដែលយើងអាចបានជួបគ្នា ។ វាជាពេលវេលាដ៏សែនឈឺចាប់បំផុតនៅពេលដែលពួកយើងនិយាយពាក្យបែកគ្នាទៅកាន់គ្នាក្នុងពេលវេលាតែមួយ ស្របពេលដែលបេះដូងរបស់យើងពិតជាមិនអាចទទួលបានឡើយ ។

អូខេ! ខ្ញុំអាចហូរទឹកភ្នែកបាន ៣តំណក់ ដែរ ចាត់ទុកថាខ្ញុំជាមនុស្សទន់ខ្សោយគួរសម ព្រោះខ្ញុំកម្រនឹងហូរទឹកភ្នែកឲ្យនរណាឃើញខ្លាំងណាស់ ។ ហើយគេក៏ជាមនុស្សទីមួយ ដែលខ្ញុំសុខចិត្តបង្ហូរទឹកភ្នែកដើម្បីតែគេ ទាំងដែលបានដឹងខ្លួនជាយូរមកហើយថា ផ្លូវបំបែកនៅជិតបង្កើតខ្លួនតាំងពីចាប់ផ្តើមដំបូង ៕

អត្ថបទ៖ Aum
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top